៧ខែឆ្នាំ២០១៩ សាខាគយនិងរដ្ឋាករខេត្តព្រៃវែង ប្រមូលចំណូលពន្ធបានជាង ៦ពាន់លានរៀល
ភ្នំពេញ៖ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនិងការចរាចរទំនិញ ក្នុងការនាំចេញតាមច្រកសំខាន់ៗនៅខេត្តព្រៃវែង ស្រូវមានចំនួនជាង ២៦ពាន់តោន មានតម្លៃប្រមាណជាង ៥០លានដុល្លារអាមេរិក និងការនាំចេញស្វាយមានចំនួន ១៨ពាន់តោន មានតម្លៃជាង ២លានដុល្លារអាមេរិក ។
លោកបានបញ្ជាក់ទៀតថា ចំណែកការនាំចូលមាន៖ ត្រីជាង ៨០០តោន មានតម្លៃគិតពន្ធជិត ២ពាន់លានរៀល អង្ករមានជាង ១ពាន់តោន តម្លៃគិតពន្ធជាង ២ពាន់លានរៀល ជ្រូក ៣០តោន តម្លៃគិតពន្ធជាង ១២០លានរៀល ធ្យូងថ្មជាង ២ពាន់តោន តម្លៃគិតពន្ធជាង ៥០០លានរៀល ជីកសិកម្មជាង ១ម៉ឺនតោន តម្លៃគិតពន្ធជាង ១ម៉ឺនលានរៀល ចំណីសត្វជាង១ម៉ឺនតោន តម្លៃគិតពន្ធជាង២ម៉ឺនលានរៀល និងវត្ថុធាតុដើមផលិតចំពីសត្វជាង ៩ពាន់តោន តម្លៃគិតពន្ធត្រូវប្រមាណ ជាង១ពាន់លានរៀលផងដែរ។
ដូច្នេះនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ សាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង ប្រមូលចំណូលពន្ធ និ...








