អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី ដឹកនាំបុគ្គលិកស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម
លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានដឹកនាំបុគ្គលិកស្ម័គ្រចិត្តចំនួន ១៩នាក់ ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការ ឈាមជាចាំបាច់ កាល ពីថ្ងៃទី១២ខែសីហានេះ ។
លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានមានប្រសាសន៍បញ្ជាក់ថា តាមពិតឈាមគឺពិតជាមានសារៈបំផុតសម្រាប់អ្នកជំងឺដែលខ្វះខាតឈាម ហើយត្រូវការឈាមដើម្បីប្តូរ យកជីវិតរបស់គាត់ មក វិញ ហេតុដូច្នេះការបរិច្ចាគឈាមនេះ មិនត្រឹមតែបង្ហាញនូវចិត្តមនុស្សធម៌នោះទេ ក៏ប៉ុន្តែបានបង្ហាញនូវការលះបង់សម្រាប់ជួយជនរងគ្រោះផងដែរ។
ក្នុង១ថ្ងៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រហែល ២០០ប្លោក សម្រាប់អ្នកជម្ងឺនៅគ្រប់មន្ទីរពេទ្យ។ តែយ៉ាងណា បច្ចុប្បន្នការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តនៅមានចំនួន តិចតួចនៅឡើយ។ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះ មានអ្នកបរិច្ចាគឈាមជូនមជ្ឈមណ្...








