លោក ហេង សួរ« ចាប់ពីឆ្នាំ ២០ ១៩នេះទៅកម្មករកាត់ដេរនឹងទទួលបានខែជាង២០០ដុល្លារក្នុង១ខែ»
ភ្នំពេញ៖ លោកហេង សួរ អ្នកនាំពាក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងថា ប្រាក់បំណាច់ការងាររបស់កម្មករក្រសួងការងារ និងរៀបចំជូននៅពេលណាគេបញ្ឈប់ពីការងារហើយ និយោជកនឹងរៀបចំបើកប្រាក់បំណាច់ជូនពួកគាត់ដោយយកប្រាក់បំណាច់ឆ្នាំធ្វើជាគោល ។
ប៉ុន្តែនៅពេលណាពួកគាត់ឈប់ដោយខ្លួនឯង ចំណុចនេះរាជរដ្ឋាភិបាលក៏បានធ្វើវិសោធកម្មមាត្រាមួយចំនួន ដោយកែពាក្យ បណ្តេញចេញពីការងារ មកជាប្រាក់បំណាច់អតីតភាពការងារវិញ។
លោកហេង សួរ បានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់បំណាច់ការងារនេះគឺគិតចាប់ពីឆ្នាំ២០១៩នេះតទៅ ហើយបងប្អូនកម្មករក្នុងមួយឆ្នាំត្រូវបានគិតរយះពេល១៥ថ្ងៃ ហើយក្រសួងការងារក៏បានគិតគូរអំពីបញ្ហានេះចំពោះប្រាក់អតីតភាពការងារនេះ ហើយយើងក៏បានគិតគូរជាមួយនិយោជកអំពីហិរញ្ញវត្ថុលំហូរសាច់ប្រាក់អំពីវិស័យឯកជនក៏គាត់ទទួលយកបានទោះបីរោងចក្រនោះក្ស័យធនក៏ដោយក៏នៅមានលទ្ធភាពសងប្រាក់អតីតភាពការងារដល់កម្មករតាមដំណាក់កាលនីមួយៗ ...








