រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យទំនប់ដែលខូចដោយទឹកជំនន់ក្នុងខេត្តកំពត
កំពត៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញជួយខេត្តកំពត ព្រមទាំងប្រធាននាយកដ្ឋានវិស្វកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ។
ការចុះពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ដើម្បីជួយអន្តរាគមន៍ជាក់ស្តែងជួសជុលទំនប់កូនសត្វ ទំនប់ប្រទាក់ក្រឡា ស្ថិតនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហម នឹងត្រូវបានកែលំអរឡេីងវិញក្នុងឆ្នាំ២០០៨។
ទំនប់អាងទឹកនេះ ហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ១០លានម៉ែត្រត្រីគុណ ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។
ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រសួងបានត្រៀមគ្រប់មធ្យោបាយសម្រាប់បេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់ នៅពេលកម្លាំងទឹកធ្លាក់ខ្សោយបន្តិ...








