ACU បញ្ជូនខ្លួននគរបាល៣នាក់ទៅតុលាការករណីរត់ការដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិតនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលយុត្តិធម៌ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូននគរបាល ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ ករណី រត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ។
កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ខាងលើ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់ មានម្នាក់មានឋា...








