រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធររាជធានី-ខេត្តត្រូវពង្រឹងប្រសិទ្ធភាពការគ្របគ្រង់សំណង់
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់ត្រឹមត្រូវ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការកត់សម្គាល់ថា មានសំណង់មួយចំនួន បាននឹងកំពុងដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សំណង់ឲ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសំណង់នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យអភិបាលរាជធានី...








