កម្ពុជាគ្រោងស្នើដាក់នំបញ្ចុកជាម្ហូបតំណាងជាតិនឹងត្រៀមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈយ៉ាងមុតមាំរបស់ខ្លួន ខណៈលោកបានជួបជុំជាមួយថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយលោកថា«លោកនឹងពិភាក្សាជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក ក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាពនៅទូទាំងប្រទេសរួចរាល់។
លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំពិសានំបញ្ចុកសន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ លោកនឹងពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា អំពីការបំពេញបែបបទស្ន...








