ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជួបជាមួយលោក Mark Van Steenwyk ជំនាញការផ្នែកហិរញ្ញប្បទានខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងចង់ដឹង និងស្នើសុំការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ធនាគារអភិវឌ្ឍន៍ជនបទដែលបំពេញបានជោគជ័យកន្លងមក។ ភាគីខាង ADB ក៏បានពិភាក្សាអំពីឱកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទចូលរួមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម (Agricultural Value Chain Infrastructure Improvement Project-AVIP) ដែលកំពុងរៀបចំដោយធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ហើយ ADB សង្ឃឹមថាយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាប់អារម្មណ៍ចូលរួមសហការលើគម្រោងនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោក កៅ ថាច  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលភាគី ADB បានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិកា...
ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំកម្មវិធីមួយ ស្តីពីអំពី Executive Talks 2019 ក្រោមប្រធានបទហិរញ្ញប្បទានអាជីវកម្មនិងការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកពីស្ថានភាពអាជីវកម្ម ផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញរបស់ធនាគារ ក្រុមហ៊ុនវិនិយោគ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ជាងកន្លះឆ្នាំចុងក្រោយនេះមានការរីកចម្រើនច្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក៏មានកំណើន ហើយការចំណាប់អារម្មណ៍ក៏ខ្ពស់ ក្នុងចំណោមក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មផ្សេងៗដែលចង់ដឹងអំពីការចូលផ្សារហ៊ុនយ៉ាងម៉េច គៀងគរទុនដើម្បីពង្រីកអាជីវកម្មយ៉ាងម៉េចៗ។ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជ...
ជប៉ុនសន្យាថា៖ នឹងទាក់ទាញអ្នកវិនិយោគវិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ជប៉ុនសន្យាថា៖ នឹងទាក់ទាញអ្នកវិនិយោគវិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា  ជប៉ុននៅតែខិតខំបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ឲ្យស្របទៅនឹងវិស័យជាអាទិភាព នៃយុទ្ធសាស្រ្ត អភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងារកំណែទម្រង់ផ្សេងៗ របស់ រាជរដ្ឋាភិបាល រួមទាំងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ ។ លោក HORINOUCHI Hidehisa បែបនេះក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ។ដើម្បីចូលរួមចំណែកទាក់ទាញការវិនិយោគរបស់វិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ប...
សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវែណេស៊ុយអេឡាបន្ថែមទៀត ។ ប្រភពដដែលបានបន្តថា ការរឹតបន្តឹងទណ្ឌកម្មអាមេរិក គឺសំដៅលើការរឹតបន្តឹងការនាំចូលវត្ថុរាវ (Diluents) ក្នុងប្រទេស ដើម្បីយកទៅលាយទៅជាប្រេងឥន្ធនៈ ដែលវត្ថុរាវនេះ វែណេស៊ុយអេឡាបាននាំចូលពីអាមេរិក ប៉ុន្តែអាមេរិកឈប់លក់ឲ្យវែណេស៊ុយអេឡា ។ សហរដ្ឋអាមេរិកមិនត្រឹមតែឈប់លក់វត្ថុរាវ (Diluents)ឲ្យវែណេស៊ុយអេឡាទេ គឺថែមទាំងហាមមិនឲ្យប្រទេសផ្សេងទៀតលក់ឲ្យវែណេស៊ុយអេឡាផងដែរ ៕...
រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​របស់លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស​ នៅតែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​កុមារ​កម្ពុជា​។​ លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ បាន​​កោតសរសើរ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​ ដើម្បី​គាំទ្រ​ ទៅ​ដល់​ដំណើរ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ហើយ​រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​ខិតខំ​បន្ត​កៀរគរ​ប្រភព​គាំទ្រ​ពី​ឯកជន​ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​។​ ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​  បាន​...
គម្រោងធំៗចំនួន៤ ទទួលបាន​សិទ្ធិ​វិនិយោគផ្លូវការ​​​ពីក្រុម​ប្រឹ​ក្សា​អភិវឌ្ឍកម្ពុជា​​​​​​​

គម្រោងធំៗចំនួន៤ ទទួលបាន​សិទ្ធិ​វិនិយោគផ្លូវការ​​​ពីក្រុម​ប្រឹ​ក្សា​អភិវឌ្ឍកម្ពុជា​​​​​​​

សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KAM CHING (CAMBODIA) CRAFTS & GIFTS CO.,LTD.” គណៈកម្មា​ធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះ​បញ្ជីគម្រោង​វិនិយោគ​នេះ​នៅ ក.អ.ក តែពុំមានការលើកទឹកចិត្ត ជូនដល់ក្រុមហ៊ុនខាងលើ ដែល​មានទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវលំ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ​ប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។ ក្រៅពីនេះ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបន​ប័ត្រចុះបញ្ជីជា​ស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ទី១​​ ក្រុមហម៊ុន​“PHAT PHNOM PENH CO., LTD.”គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥​លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៥កន្លែង។ ក្រុមហ៊ុនវិនិយោគទ...
ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃរបស់ ADB បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងពង្រីកកិច្ចគាំទ្រ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា (ការវាយតម្លៃឯករាជ្យនៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី) នៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៩ នេះថា សម្រាប់គោលការណ៍របស់ ADB ក្នុងវិស័យកសិកម្មនេះ ក្នុងករណីចាំបាច់របស់ ADB ត្រូវស្វែង រកមេរៀននានា និងការរៀនសូត្រនូវប្រធានបទរបស់គម្រោង ដែលបានអនុវត្តន៍នាពេលកន្លងមក ដើម្បីពង្រីកសមត្ថភាព ស្ថាប័ន និងការដោះស្រាយក្នុងបរិបទពិបាកៗក្នុងវិស័យកសិកម្ម ព្រមទាំងភាពស្មុកស្មាញនៅក្នុងការរចនាគម្រោង។ ADB នឹងពង្រីកសខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជា ដោយបន្ថែមគុណតម្លៃទៅក្នុងធាតុចូល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈកំណែទម្រង់គោលនយោបាយ ដែលជាសកម្មភាពមានសក្តានុពល។ ចំពោះការផ្តល់ ហិរញ្ញប្បទាន សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មភាវូបនីយកម្មស្រូវ-អង្ករវិញ ជាគម្រោងធ្វើឲ្យធន់ទៅនិងអាកាស ធា...
លោកបណ្ឌិត គីម ហ៊ាងថា ៖ «កម្ពុជាមិនអាចមានវិបត្តិដីធ្លីកើតឡើងនោះទេ» !

លោកបណ្ឌិត គីម ហ៊ាងថា ៖ «កម្ពុជាមិនអាចមានវិបត្តិដីធ្លីកើតឡើងនោះទេ» !

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអលចលនទ្រព្យខ្មែររៀលអ៊ីស្ទេត បានអះអាងថា បច្ចុប្បន្ននេះ បើមើលក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ទៅវិស័យដីធ្លីនៅប្រទេសកម្ពុជាមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយសារតែកម្ពុជាមិនមែនមានតែលំហូរវិនិយោគមកពីចិននោះទេ គឺមាន ហុងកុង សាំងហ្គាពូ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសផ្សេងៗទៀត ដែលកំពុងតែវិនិយោគ។ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា កម្ពុជាមិនអាចមានវិស័យដីធ្លីកើតឡើងនោះទេ ប៉ុន្តែបើវិបត្តិបុគ្គលមាន ដោយសារតែបុគ្គលខ្លះចង់ក្លាយជាអ្នកមានលឿនពេក គឺអាចកើតមានបញ្ហាក្នុងការវិនិយោគ ហើយរយៈពេល៥ ឆ្នាំខាងមុខទៀតវិស័យដីធ្លីនឹងមានការរីកចម្រើនទៅមុខទៀត ក្នុងលក្ខណ្ឌមួយដែលនយោបាយមានលំនឹង និងទំហំសេដ្ឋកិច្ចកាន់តែធំធ្វើឲ្យកម្ពុជាបន្តមានការរីកចម្រើន។ លោកបណ្ឌិតបញ្ជាក់ថា «វិបត្តិដីធ្លីវាមិនអាចកើតឡើងខ្លួនឯងបានទេ នៅពេលណាដែលសេដ្ឋកិច្ច និងនយោបាយកម្ពុជាមិន...
ក្រសួងពាណិជ្ជកម្ម ថា៖ ការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកកើនឡើងជាលំដាប់ 

ក្រសួងពាណិជ្ជកម្ម ថា៖ ការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកកើនឡើងជាលំដាប់ 

សេដ្ឋកិច្ច និងវិនិយោគ
ភ្ណំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកបានកើនឡើងជាលំដាប់ ជាពិសេសលើផលិតផលកាបូបដែលមានទំហំទឹកប្រាក់ប្រមាណជិត ៥០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការផ្ដល់ការអនុគ្រោះពន្ធគយ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៊ីលើ (Karl Ehlers) តំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ លោកបណ្ឌិត កាល អ៊ីលើ បានសម្ដែងការឯកភាពអំពីការរីកចំរើននៃទំហំនៃការនាំចេញរបស់កម្ពុជា ដែល ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើ...
កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

សង្គម និងកម្សាន្ត
កសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣៤៧កន្លែងនៅកូរ៉េខាងត្បូង កំពុងទទួលរងផលប៉ះពាល់ពីជម្ងឺផ្តាសាយជ្រូក ដោយជម្ងឺនេះឆ្លងចូលពីកូរ៉េខាងជើងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃពុធ ទី០៥ ខែមិថុនានេះ ។ លោក អូ ប៊ីយ៉ឹង សឹក (Oh Byeong Seok) នាយកគ្រប់គ្រងផ្នែកនយោបាយនៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្រសួងបានធ្វើតេស្តឈាមលើសត្វជ្រូកនៅក្នុង កសិដ្ឋានចំនួន៣៤៧កន្លែងនៅទូទាំងប្រទេស ។ លោក អូ ប៊ីយ៉ឹង សឹក បានបន្ថែមថា ការធ្វើតេស្តឈាមលើសត្វជ្រូកនេះ ត្រូវបានធ្វើឡើងក្រោយពីជម្ងឺផ្តាសាយជ្រូក បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលនាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូលខាងកសិកម្ម និងធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងផងដែរ ។ មន្ត្រីក្រសួងកសិកម្មបាននាំយកជ្រូកចំនួន១៦៨ក្បាល ពីកសិដ្ឋាននានានៅក្បែរព្រំដែនជាប់ជាមួយកូរ៉េខាងជើង ទៅធ្វើតេស្តឈាម ខណៈដែលជម្ងឺផ្តាសាយជ្រូក...