ប្រតិបត្តិករទេសចរស្នើឲ្យរកដំណោះស្រាយចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប
ភ្នំពេញ៖ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះថា ការថយថុះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្រុងអង្ករនៃខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ គឺមិនមែនបន្តោសលើក្រសួងទេសចរតែម្នាក់ឯងនោះទេ ពោលត្រូវតែមានការទទួលខុសត្រូវរួម ហើយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងស្ថាប័នផ្សេងៗក៏បានលើកពីបញ្ហានេះដែរ ដែលត្រូវតែរកដំណោះស្រាយរួមតែម្តង។
លោកបានថ្លែងទៀតថា ករណីនេះគួរតែជួបប្រជុំគ្នាអង្គុយលើតុមូលជជែកគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បី រកការពិត ហើយមិនត្រូវចោទប្រកាន់គ្នានោះទេ ដែលត្រូវមានការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក សមាគមទេសចរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីយកចំណុចសំខាន់ៗ ដាក់លើតុដោះស្រាយទាំងអស់គ្នា។
សម្រាប់ប្រតិបត្តិករទេសចរបានទទួលស្គាល់ថា ការថយចុះភ្ញៀវទេសចរនណ៍អន្តរជាតិនៅរយៈពេល៦ ខែដើមឆ្នាំ២០១៩ នេះ ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មទេសចរក្នុងស...








