រដ្ឋមន្រ្តីទេសចរណ៍នឹងរកដំណោះស្រាយ ការធ្លាក់ចុះភ្ញៀវទេសចរនៅខេត្តសៀមរាប
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នាប៉ុន្តែបញ្ហាសំខាន់មុនគេគឺ សៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញ ភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។
រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%។ កាលពីឆ្នាំ២០១៨ កម្ពុជាទទួល បានទេសចរ អន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិប្រមាណ២.៥៩លាន នាក់កើនឡើង ៥.៤៣%។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរាសាលាខេត្តសៀមរាប ក្រសួងទេសចរណ៍បក្រសួងវប្បធម៌ក្រសួងបរិស្ថាន និងក្រសួងសំខាន់មួយចំនួនទៀត ដោយមានការចូលរួមជាចាំបាច់របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ។
អាជ្ញាធរជាតិអប្សរាត្រូវពន្លឿនការអនុវត្តផែនការ គ្រប់គ...








