ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ៣,១៦១នាក់

សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ៣,១៦១នាក់

សង្គម និងកម្សាន្ត
  ភ្នំពេញ​៖​ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣,១៦១រូប (ស្រី ១,៤៨៨រូប)បរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប)​៕...
ចិនត្រៀមខ្លួនរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំបែកទឹកដីចិន

ចិនត្រៀមខ្លួនរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំបែកទឹកដីចិន

សង្គម និងកម្សាន្ត
លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនានេះ ដោយប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ចំពោះការប៉ុនប៉ងណាមួយ ក្នុងការបំបែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT ។ សេចក្តីប្រកាសរបស់ លោក Wei Fenghe ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan នៅប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភាកន្លងមកនេះ ។ លោក Wei Fenghe បានប្រកាសថា ក្រសួងការពារជាតិបានត្រៀមខ្លួនរួចហើយ ក្នុងការវាយប្រហារលើសត្រូវដែលមានបំណងបំបែកទឹកដីចិន តាមរយៈការរយៈការញុះញង់ និងបញ្ឆេះអោយមានអំពើហិង្សានៅក្នុងប្រទេសនេះ ៕...
អ្នកជំនួញវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិ យមចំពោះតម្រូវការទីផ្សារលក់និងជួល

អ្នកជំនួញវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិ យមចំពោះតម្រូវការទីផ្សារលក់និងជួល

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគវិស័យអចលនទ្រព្យនៅថ្ងៃចន្ទទី២៧ខែវិច្ឆិកានេះនៅតែមានសុទិដ្និនិយមនៅឡើយចំពោះតម្រូវការទីផ្សារលក់ ឬជួលអចលនទ្រព្យដូចជា គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ លោក ភារម្យ ចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញនៅតែមានតម្រូវការទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រ ទេសចិននៅតែបន្តទាក់ការវិនិយោគនៅតំបន់ផ្សេងៗ នៅរាជធានីភ្នំពេញគឺគ្មានអ្វីដែលប្រែប្រូលនទេនៅរយៈពេល២ឬ៣ខែចុងក្រោយនេះ។ លោកបានថ្លែងទៀតថា" ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ក្រោមការដឹកនាំ របស់សម្តេចតេជោធ្វើឲ្យប្រទេសសន្តិភាព ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន"។ លើសពីនេះលោកថា ការបង់ប្...
កសិករផលិតបន្លែសុវត្ថិ ភាពនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីជួបបញ្ហាទីផ្សារនិងដើមទុន

កសិករផលិតបន្លែសុវត្ថិ ភាពនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីជួបបញ្ហាទីផ្សារនិងដើមទុន

សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហ ការីបានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាពរបស់សហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលមានសមាជិកដាំដុំបន្លែសុវត្ថិ ភាពសម្រាប់ផ្គតផ្គង់ទីផ្សារនៅភ្នំពេញចំនួន២១ គ្រួសារលើផ្ទៃដីដាំដុះ១០ ហិកតា។ លោកប្រធានសហគមន៍បានបង្ងាញថា បន្លែសុវត្ថិភាពរបស់ស ហគមន៍លោកបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែអយទៅក្រុមហ៊ុនទទួលទិញបន្លែចំនួន៣ នៅទីក្រុងភ្នំពេញ ដោយក្នុងនោះមានបន្លែស្ពៃក្តោប ការ៉ុត ស្ពៃបូកគោជាដើម។ លោកបានលើកឡើងថា" ដោយឡែកសហគមន៍របស់លោកកំពុងជួបនូយឡែកសហគមន៍របស់លោកកំពុងជួបនូវបញ្ហាប្រឈមមួយចំនួនមាន កង្វះថវិកា ដើម្បីធ្វើការពង្រីកការដាំដុះបនថែមដើម្បីបពេញតំរូវការទីផ្សារ"។ ក្រៅពីនេះលោកថា ផ្ទៃដីដាំដុះមានតិចដោយក្នុងនោះដីហគមន៍កំពុងជួលពីគេ ដូចនេះត្រូវប្រឈមការដកហូតយកវិញពីម្ចាស់ដីគ្រប់ពេលវេលាបញ្ហានៃការប្រគួតប្រជែងលើតំលៃជាមួយតំលៃបន្លែដែលនាំចូលពីវៀតណាម ពីព្រោះបន្លែវៀតណាមមានតំលៃ ថោកជាងបន្លែខ្មែរ...
ចៅក្រមខេត្តរតនគិរី ដោះលែងជនជាតិវៀតណាម១២នាក់ ពីពន្ធនាគារឲ្យមានសេរីភាពវិញហើយក្នុងករណីយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យ​

ចៅក្រមខេត្តរតនគិរី ដោះលែងជនជាតិវៀតណាម១២នាក់ ពីពន្ធនាគារឲ្យមានសេរីភាពវិញហើយក្នុងករណីយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យ​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានបញ្ជាក់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិវៀតណាមចំនួន១២នាក់ ឃុំខ្លួនក្នុងពន្ធនាគារខេត្ក្នុងត ករណីយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យ​ដោយខុសច្បាប់ ត្រូវបានតុលាការចេញដីកាដោះលែងឲ្យមានសេរីភាពវិញហើយ។ មន្ត្រីអនុរក្សពន្ធនាគារខេត្តរតនគិរី បានឲ្យដឹងថា លោក រ៉ា បូរ៉ាន់ឌី ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទទាំង១២នាក់នេះ​​​វេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយមានអ្នកបើកឡានមកទទួលដល់ពន្ធនាគារតែម្តង។ មន្ត្រីដដែល បានបញ្ជាក់ថា ដីកាដោះលែងនេះចុះហត្ថលេខាដោយលោកចៅក្រម រ៉ា បូរ៉ាន់ឌី ដោយមានការឯកភាពពីព្រះរាជអាជ្ញា។ លោក រ៉ា បូរ៉ាន់ឌី ចៅក្រមចេញដីកាបង្គាប់ឲ្យដោះលែងនេះ និងលោកព្រះរាជអាជ្ញា ជា ពេជ្រ មិនអាចសុំការបញ្ជាក់បានទេ នៅថ្ងៃនេះ។ សូមរំឭកថា បុរសជនជាតិវៀតណាម១២នាក់ ដែលបានយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈ...
សម្តេចតេជោ ថា៖ សុខភាព និងកម្លាំងរបស់ខ្ញុំ នៅរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ

សម្តេចតេជោ ថា៖ សុខភាព និងកម្លាំងរបស់ខ្ញុំ នៅរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះថា សុខភាព និងកម្លាំងរបស់សម្តេច គឺរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បែបនេះជូនជនរួមជាតិ តាមរយៈសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ខណៈសម្តេចអញ្ជើញហាត់ប្រាណដោយវាយកូនគោល នៅព្រឹកមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង។ កីឡាបានជួយច្រើនណាស់ដល់ការរក្សាសុខភាព។ «ការងាររបស់ខ្ញុំក្នុងសប្តាហ៍នេះ គឺថ្ងៃចន្ទ័ធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថាក្នុងសន្និបាត UN.ESCAP។ «ថ្ងៃអង្គារដល់ថ្ងៃសុក្រ ធ្វើការយ៉ាងច្រើននៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលការងារនោះភាគច្រើនអង្គុយ និងផឹកទឹក ដែលធ្វើឲ្យឡើងទម្ងន់។ «ថ្ងៃសៅរ៍នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្...
ក្រុមសកម្មប្រយុទ្ធសម្លាប់ចំណាប់ខ្មាំងនៅហ្វីលីពីន ខណៈប៉ុនប៉ងរត់គេចខ្លួន

ក្រុមសកម្មប្រយុទ្ធសម្លាប់ចំណាប់ខ្មាំងនៅហ្វីលីពីន ខណៈប៉ុនប៉ងរត់គេចខ្លួន

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសហ្វីលីពីន បានសម្លាប់អ្នកថតរូបជនជាតិ ហូឡង់ម្នាក់ នៅថ្ងៃសុក្រ ទី៣១ ខែឧសភានេះ ខណៈដែលចំណាប់ខ្មាំងរូបនេះ បានប៉ុនប៉ងរត់គេចខ្លួន ។ សូមរំលឹកជូនថា អ្នកថតរូបជនជាតិ ហូឡង់ រូបនេះ ត្រូវបានក្រុមសកម្មប្រយុទ្ធនៅ ហ្វីលីពីន ចាប់ជាចំណាប់ខ្មាំងចាប់តាំងពីឆ្នាំ២០១២កន្លងមក ហើយជនរងគ្រោះបានប៉ុនប៉ងរត់គេចខ្លួន ខណៈកងកម្លាំងយោធាបើកការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ។ ក្នុងយុទ្ធនាការបើកការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសហ្វីលីពីននោះ កងកម្លាំងយោធាបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន៦នាក់ ៕...
វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំ ណាងនិស្សិត IBMទៅសិក្សានៅគណៈកម្មការមូលបត្រកម្ពុជា

វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំ ណាងនិស្សិត IBMទៅសិក្សានៅគណៈកម្មការមូលបត្រកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំណាងនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិចំនួន១០ នាក់ចូលរួមស្ដាប់ការចែករំលែកចំណេះដឹងស្ដីពវិស័យមូលបត្រកម្ពុជាពីវាគ្មិនជំនាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៩នៅទីស្ដីការគណៈកម្មការមូលបត្រកម្ពុជាហៅកាត់ថា គ.ក.ម។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ គ.ក.ម ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ កាលពីថ្ងៃទី២៩ ឧសភានេះ វិទ្យាស្ថានស៊ីអ៊ីអូបានគាំទ្រ និងបញ្ជូននិស្សិតរបស់ខ្លួនចូលរួមស្ដាប់ការចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យមូលបត្រដូចជា ការវិវត្តន៍នៅក្នុងវិស័យមូលបត្រនៅកម្ពុជា គុណសម្បត្តិរបស់ទីផ្សារមូលបត្រដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការយល់ដឹងអំពីផលប្រយោជន៍គម្រោងវិនិយោគរួម។ សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម កិច្ចដំណើរការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មនៅកម្ពុជា និងភាពខុសគ្នានៃការវិនិយោគ៖ មូលបត្រកម្មសិទ្ធិ មូល...
កំពូលតារាចម្រៀង ខាន់ ជេមស៍ រើខ្លួនមិនរួចជាមួយអ្នកគាំទ្រនៅស្រុករមាហែងខេត្តស្វាយរៀង

កំពូលតារាចម្រៀង ខាន់ ជេមស៍ រើខ្លួនមិនរួចជាមួយអ្នកគាំទ្រនៅស្រុករមាហែងខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
កំពូលតារាចម្រៀង ខាន់ ជេមស៍ នៅក្នុងកម្មវិធីចែកអំណោយកង់ដល់​ក្មេងៗ​ ដែលរៀនពូកែ​​ ស្ថិតនៅស្រុក​​រមាហែង  ខេត្តស្វាយរៀង​​​​​ថ្មីៗនេះ ស្រាប់​តែ តារារូបនេះ​​​រើខ្លួន​មិន​រួចជាមួយ ​និងអ្នក​គាំទ្រប្រមាណ ៣០០​​​នាក់រោមជិត​​​ តាម​​​​សុំហត្ថលេខាម្នាក់ម្តង​ម្នាក់​ម្តង​​ ​​ហើយ​សកម្មភាពដ៏កម្រនេះ​​បាន​​​​បង្ហាញ​​ពីការស្រឡាញ់​​ចូលចិត្តលោកពេលជួប​​ផ្ទាល់ តាមរយៈការងារសង្គម​​ជាតិ​​​​​ផងដែរ​​។ តារាចម្រៀង​ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ក្រៅពី​​ចេញច្រៀងតាម​​​កម្មវិធីប្រគុំតន្រ្តីធំៗ និង​​​តាម​​​​ស្ថា​នីយទូរទស្សន៍ តារារូប​នេះ កំពុងតែ​​មានប្រជា​​ប្រិយភាពយ៉ាង​​ខ្លាំង​​​​​​ តាមរយៈបទចម្រៀង​​​ថ្មីៗ ​​ប្រចាំ​ផលិត​​​​​​កម្ម​សាន់ដេកំពុងទាក់ទាញយុវវ័យ​​ ហើយ​បច្ចុប្បន្ន​លោកកំពុងតែមានការមមាញឹក​យ៉ាងខ្លាំង​​​ផងដែរ​​​ស្ទើរតែរក​​ពេល​​​​ទំនេរ​​​​គ្មាន ដោយ​​សារ​​​តែបណ្តាក្រុមហ៊ុន​​​​រៀបចំកម្មវិធីប្រគុំតន្រ្តីផ្សេងៗ​​​​​​។ ...
កម្ពុជាប្រារព្ធទិវាជាតិ TVET Day លើកទី២ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង៣ ម៉ឺននាក់

កម្ពុជាប្រារព្ធទិវាជាតិ TVET Day លើកទី២ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង៣ ម៉ឺននាក់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET Day ជាលើកទី២ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ រយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ ជាមួយការរំពឹងទុកថានឹងមានអ្នកចូលរួមពីវិស័យរដ្ឋ ឯកជន សិស្សនិស្សិត និងយុវជនប្រមាណជាង ៣ម៉ឺននាក់។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣១ ខែឧសភា  លោក បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាជាតិ TVET Day លើកទី២ ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន»។ គោលបំណងនៃការរៀបចំទិវាជាតិ TVET Day នេះ គឺដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន៖ * កត្តាជីវភាពប្រជាពលរដ្ឋ៖ TVET គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកាត...