ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជា​-​ជប៉ុន បានចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗចំនួនពីរ

កម្ពុជា​-​ជប៉ុន បានចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗចំនួនពីរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកហ្សិ​ន​សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា លើ​លិខិត​ផ្លាស់ប្តូរ​សារ​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន ២ រួមមាន​៖ ១-​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែលមាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ប្រមាណ ១.៨ លាន​ដុល្លារ​អាមេរិក​) ២- ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលមាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក ដែល​ចុះហត្ថលេខា​រវាងលោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាមួយ...
សម្តេច​តេ​ជោ ហ៊ុន សែន បានចាក​ចេញពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​មកកាន់​មាតុប្រទេស​វិញ​ហើយ

សម្តេច​តេ​ជោ ហ៊ុន សែន បានចាក​ចេញពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​មកកាន់​មាតុប្រទេស​វិញ​ហើយ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​អ្នកជំនួញ​កម្ពុជា ចាក​ចេញពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន វិល​ត្រលប់​មកកាន់​មាតុប្រទេស​វិញ​ហើយនៅ​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ​។​ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋា​ភិបាល​ នៅជប៉ុន បានបិទបញ្ចប់ដោយជោគជ័យ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​នៅពេលនេះ ខ្ញុំ​កំពុង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិលត្រឡប់​ទៅកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បានមក​បំពេញបេសកកម្ម​ការងារ​នៅ​ប្រទេស​ជប៉ុន ដោយ​ជោគជ័យ ចាប់ពី​ថ្ងៃទី​២៨ ដល់ ថ្ងៃទី​៣១ ឧសភា កន្លងមកនេះ​។ វត្តមាន​របស់ខ្ញុំ នៅលើ​ទឹកដី​ជប៉ុន គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជិតស្និទ្ធ​ជាមួយ​មិត្ត​ជប៉ុន​”​។​ ​សម្តេច​តេ​ជោ បន្តថា “​អរគុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន ដែល​តែងតែ​ចូលរួម​ជួយ​ដល់​ការកសាង​ប្...
សហរដ្ឋអាមេរិកស្តីបន្ទោសអ៊ីរ៉ង់ ខណៈប្រេងឥន្ធនៈឡើងថ្លៃ

សហរដ្ឋអាមេរិកស្តីបន្ទោសអ៊ីរ៉ង់ ខណៈប្រេងឥន្ធនៈឡើងថ្លៃ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters news បានចុះផ្សាយថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ ពាក់ព័ន្ធនឹងកំណើននៃតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលកើតចេញពីការវាយប្រហារវិច្ឆេទកម្មពីអ៊ីរ៉ង់ ។ លោក Mike Pompeo បាននិយាយថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មដោយយាន ដ្រូន ទៅលើនាវាដឹកប្រេងចំនួន៤គ្រឿងកាលពីដើមខែឧសភានេះ ដែលនាវាដឹកប្រេងចំនួន២គ្រឿងជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។ លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកបញ្ជូនរបាយការណ៍ពីអំពើវិច្ឆេទកម្មរបស់អ៊ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរឹតបន្តឹងបន្ថែមទៀតលើអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ៕...
អស្ចារ្យមែន! គ្រាន់តែកក់៥០០ដុល្លារក្នុងគម្រោង Enarita ឈ្នះរង្វាន់ ភ្លាម

អស្ចារ្យមែន! គ្រាន់តែកក់៥០០ដុល្លារក្នុងគម្រោង Enarita ឈ្នះរង្វាន់ ភ្លាម

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមការបង្ហោះរបស់ក្រុមហ៊ុន Enarita បានអោយដឹងថា សម្រាប់គម្រោងដីលម្ហែកាយស្ថិតនៅក្បែររមណីយត្រាវកុដិ្ឋ ខេត្តសៀមរាប អតិថិជន គ្រាន់តែកក់ប្រាក់៥០០ដុល្លារ នឹងទទួលបានមាសមួយជីភ្លាមៗ ខណៈដែលអតិថិជនក៍ទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ នេះជាប្រូម៉ូតហ្សិន ដ៍គួរអោយចាប់អារម្មណ៍ខណៈដែលគម្រោងដីលម្ហែកាយ នៅត្រាវកុដ្ឋិ គ្រាន់តែបើកគម្រោងភ្លាមគឺមានការទាក់ទាញស្រាប់ទៅហើយ តាំងពីមិនទាន់មានប្រូម៉ូតហ្សិនបែបនេះ។  បើតាមការបញ្ជាក់បន្ថែមពី លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន បានអោយដឹងថា"ឱកាសពិសេសពីក្រុមហ៊ុន អុីណារីតា ឌីវេឡុបមុិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) លោកអ្នកទិញដីឡូតិ៍ក្នុងគម្រោងត្រាវកុដ្ឋិដែលជាគម្រោងស្ថិតក្នុងដំបន់ទេសចរណ៍ធម្មជាតិ ពីក្រុមហ៊ុន អុីណារីតា ឥឡូវនេះ នឹងទទួលបានរង្វាន់ពិសេសពីក្រុមហ៊ុនភ្លាមៗដូចជា លោកអ្នកគ្រាន់តែធ្វើការកក់ប្រាក់ចំនួន $500 នឹងទទួលបានមាសសុទ្ធ ចំ...
ទូតអាមេរិកនៅកម្ពុជាស្នើរទៅក្រសួងព័ត៌មានសំុបើកវិទ្យុ VOA នៅភ្នំពេញឡើងវិញ

ទូតអាមេរិកនៅកម្ពុជាស្នើរទៅក្រសួងព័ត៌មានសំុបើកវិទ្យុ VOA នៅភ្នំពេញឡើងវិញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិក សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល (US Agency for Global Media) នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានស្នើសុំបើកការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA ) ជាខេមរភាសា ប្រចាំនៅប្រទេសកម្ពុជាឡើងវិញ។ ការស្នើសុំបើកការិយាល័យនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មានជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ  ធ្លាប់បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសថាវិទ្យុសំឡេងសហរដ្ឋអាមេរិក ត្រូវគោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន មុននឹងបើកស្នាក់ការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ដូច្នេះ ក្នុងលិខិ...
កម្មវិធីមនុស្សធម៍ជួយឧបត្ថមដល់គ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន

កម្មវិធីមនុស្សធម៍ជួយឧបត្ថមដល់គ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន

សង្គម និងកម្សាន្ត
កម្មវិធីមនុស្សធម៍ជួយឧបត្ថមគ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន- ភ្នំពេញ សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីមនុស្សធម៍ជួយឧបត្ថម្ភថវិកា ជូនដល់គ្រួសារក្រីក្រមួយ នៅភូមិ ស្កូវ ឃុំ ជើងគួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលឪពុកឈ្មោះ ខឹម សុី និងម្ដាយ ឈ្មោះ ម៉ោង យ៉ុន និងមានកូនចំនួន៤នាក់ ដោយក្នុងនោះមានកូនម្នាក់ជាជនពិការរស់នៅយ៉ាងលំបាកវេទនា ដោយអស្រ័យនៅនៅក្នុងដីវត្ត។ ថ្ងៃខ្លះបានបាយព្រឹកខ្វះល្ងាច បានបាយល្ងាច ខ្វះព្រឹកក៏មាន។ ដោយមើលឃើញពីការលំបាកនេះសមាគមខ្មែរហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារតំបន់៥ បានធ្វើការរ៉ៃអង្គាសថវិកាពីសប្បុរសជនក្នុងស្...
ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ អាចនឹងប្រមូលដើមទុន ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍គម្រោងវិនិយោគរួមគ្នា

ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ អាចនឹងប្រមូលដើមទុន ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍គម្រោងវិនិយោគរួមគ្នា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) បានលើកឡើងនៅក្នុងសិក្សាសាលាស្តីពី ការត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនយោគ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះថា ពាក់ព័ន្ធអ្នករកស៊ីក្នុងវិស័យអចលទ្រព្យ ម្ចាស់វិនិយោគអាចមានដើមទុនផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែក្នុងករណីពួកគាត់ត្រូវការដើមទុនវិនិយោគបន្ថែម ភាគច្រើនរកកម្ចីពីធនាគារ ឬការដូរដៃគូរសហការវិនិយោគ។ សម្រាប់បញ្ហានេះចំពោះវិស័យមូលបត្រវិញ ក៍អាចឲ្យអ្នករកស៊ីទទួលទានក្នុងវិស័យអចលនទ្រព្យ មានរកដើមទុនវិនយោគបានផងដែរ តែត្រូវគោរពតាមបទប្បញ្ញាត្តិជាធរមានក្នុងវិស័យមូលបត្រ ។ លោកសុជាតិ បន្តថា ជុំវិញបញ្ហានេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនចំនួន៤ នឹងទទួលបានការអនុញ្ញត្តិជាគោលការណ៍ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបង្កើតជាគម្រោងវិនិយោគរួម ក្នុងនោះមានក្រុមហ៊ុនផ្នែកវិស័យអចលទ្រព្យផងដែរ ដែលអាចរួមសហការ ដើម្បីប្រមូលដើមទុនពីសាធារណជន សម្...
កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស

កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩នេះលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមអប់រំចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កិច្ចសហការស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងរយៈពេល០៥ឆ្នាំ។ លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា គោលបំណងនៃពិធីចុះហត្ថលេខានេះ ដើម្បីបង្កើតកម្មវីធីផ្លាស់ប្តូរកម្មសិក្សារវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតកម្មវិធីរោងជាងមហាវិទ្យាល័យតាមជំនាញជាដើម ពិសេសសម្រាប់ការផ្លាស់ប្តូរអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធនូវការចូលរួមចំណែកអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរីកមានការរីកចម្រើន។ លោក Zhao Juli តំណាងឲ្យគ្រឹះស្ថានសិក្សានៃប្រទេសចិន បានឲ្យដឹងថា ចាប់ពីប្រទេសចិនធ្វើកំណែទម្រង់មកការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានផ្តល់ការទ្រទ្រង់សតិបញ្ញា និងធនធានមនុស្សដ៏មានសក្តានុពលលើសេដ្ឋកិច្ច...

ធនាគារអភិវឌ្ឍន៍ជនបទលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពនៅកម្ពុជា

សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារនិងសហការីនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាព និងការចញ្ចឹមមាន់ស្រែរបស់សហគមន៍កសិកម្មតាសីសាមគ្គី ក្រោមគំរោងផ្តល់ហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពនៅកម្ពុជា។ ប្រធានសហគមន៍បានអោយដឹងថា បច្ចុប្បន្ននេះ លោកមានសមាជិក៨៩ គ្រួសារ ហើយមានផ្ទៃដីបង្ករបង្កើនផលចំនួន៣០ ហិកតា ហើយផលិតផលបន្លែដាំដុះបានសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅជុំវិញបាត់ដំបង។ ទន្ទឹមនេះសហគមន៍លោកបង្ហាញពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែនៅមានកំរិត និងបញ្ហាតំលៃនៅលើទីផ្សារមិនទៀងទាត់ និងបញ្ហាតំរូវការឥណទានបន្ថែមដើម្បីពង្រីកការដាំដុះ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបាន ស្នើអោយសហគមន៍ធ្វើកិច្ចសន្យាអោយបានច្បាស់ លស់ជាមួយក្រុមហ៊ុនទទួលទិញបន្លែ ហើយធ្វើការដាំដុះបន្លែដោយមានកាលវិភាគច្បាស់លាស់ និ...
កងទ័ពមីយ៉ានម៉ា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅរដ្ឋ រ៉ាឃីន

កងទ័ពមីយ៉ានម៉ា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅរដ្ឋ រ៉ាឃីន

សង្គម និងកម្សាន្ត
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ ដោយចោទប្រកាន់កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមថ្មីប្រឆាំងជនស៊ីវិលស្លូតត្រង់ដែលកាន់ព្រះពុទ្ធសាសនា នៅរដ្ឋ Rakhine ។ អង្គការនេះ បានឲ្យដឹងថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាមកាន់ព្រះពុទ្ធសាសនានៅរដ្ឋ Rakhine ដោយធ្វើទារុណកម្ម និងសម្លាប់ជនស៊ីវិលស្លូតត្រង់ចំនួន១៧នាក់ និងជាង២៩នាក់ផ្សេងទៀតបានរងរបួស ។ ចំណែកអ្នកនាំពាក្យយោធាមីយ៉ានម៉ា លោក Zaw Min Tun បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalនិងបានបញ្ជាក់ថា ការចោទប្រកាន់របស់អង្គការមួយនេះ ត្រូវបានធ្វើឡើងដោយមិនមានមូលដ្ឋានជាក់លាក់នោះទេ ៕...