ក្រសួងវប្បធម៌ សម្រេច ប្រគល់សិទ្ធិគ្រប់គ្រងមរតកចម្រៀង មួយបទរបស់លោក គង្គ ប៊ុនឈឿន“ថ្ងៃដែលអូនចុកឈាម”
ភ្នំពេញ៖លោកស្រីភឿង សកុណា បានចេញសេចក្តីសម្រេច ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ប្រគល់សិទ្ធិគ្រប់គ្រងមរតកចម្រៀង ០១ បទ ដែលជាស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន មានចំណងជើង ថា “ថ្ងៃដែលអូនចុកឈាម” ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។
សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកចម្រៀងនេះ ជូនភរិយារបស់ គង្គ ប៊ុនឈឿន គឺលោកស្រី គាត គឹមលន ( ក្រសួងវប្បធម៌ សរសេរថា គាត គឹមលន ) ជនជាតិខ្មែរ សញ្ជាតិ ន័រវេស កើតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៣ ដែលមានទីកន្លែងកំណើត ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានទីលំនៅបច្ចុប្បន្ន នៅប្រទេសន័រវេស។
ការសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើនេះ បានធ្វើឡើង តាមការស្នើសុំ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់លោកស្រី គាត គឹមលន ជាភរិយារបស់លោក គង្គ ប៊ុនឈឿន ន...








