ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍កឡើងថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
សូមប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបីកម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាព...








