ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឥណ្ឌាក្រាលកម្រាលព្រំទទួលក្រុមហ៊ុន ដែលចាកចេញពីចិនដោយសង្គ្រាមពាណិជ្ជកម្ម

ឥណ្ឌាក្រាលកម្រាលព្រំទទួលក្រុមហ៊ុន ដែលចាកចេញពីចិនដោយសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសបើកទ្វារចំហរ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងក្រុមវិនិយោគិនទាំងអស់ ដែលបានសម្រេចចិត្តចាកចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌា ដោយសារចិនមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ។ រហូតមកដល់ឆ្នាំ២០១៩នេះ ឥណ្ឌាបាននាំចូលពីប្រទេសចិនក្នុងរង្វង់៩៥% នូវផលិតផលទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិក រថយន្ត គ្រឿងបន្លាសរថយន្ត និងផលិតផលផ្សេងៗទៀត ដែលត្រូវនាំចូលពីចិន ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ។ ខណៈដែលចិនមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ឥណ្ឌាសង្ឍឹមថា ក្រុមហ៊ុនផលិតផលិតផលទាំងនេះ នឹងទៅបោះទុនវិនិយោគនៅឥណ្ឌាវិញ ហើយឥណ្ឌានឹងកាត់បន្ថយការនាំចូលពីចិន ដោយមានផលិតផលក្នុងស្រុករួចជាស្រេច ៕...
ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ដាក់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្ត ៧០លានរៀល ករណីផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»

ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ដាក់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្ត ៧០លានរៀល ករណីផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធ សហជីពកម្មករសំណង់កម្ពុជា ផលិតវីដេអូររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ និងឲ្យសងជំងឺចិត្តទៅជនរងគ្រោះ ២នាក់ សរុប ៧០លានរៀល។ លោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការចោទប្រកាន់បទ ញុះញង់ឱ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យឱ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។ នៅក្នុងសវនាការកាលពីពេលកន្លងទៅ និងនៅរសៀលនេះ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី នៅតែច្រានចោលការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យ អ្នកសារព័ត៌មានចំនួន ៤នាក់ របស់សារព័ត៌មាន RT (Russia Today) ...
លោកសោម​​​ សម្បត្តិ បានផ្តល់គំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សម្នាក់ៗយើងខ្លាច 

លោកសោម​​​ សម្បត្តិ បានផ្តល់គំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សម្នាក់ៗយើងខ្លាច 

សង្គម និងកម្សាន្ត
លោកសោម​​​ សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ ខាំផែន បានចែករំលែកគំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សយើងខ្លាច ដូចជា ខ្លាចភាពក្រីក្រ ខ្លាចការរិះគន់ ខ្លាចបាត់បង់សេចក្តីស្រលាញ់ ខ្លាចចាស់ ខ្លាចមានជំងឺ  និងខ្លាចសេចក្តីស្លាប់ ។ ទី១៖ ខ្លាចភាពក្រីក្រ​ ការខ្លាចនេះហើយធ្វើឲ្យយើងខ្វះអ្វីៗសព្វបែបយ៉ាង ទាំងសំលៀកពំពាក់ ការហូបចុកទាំងមធ្យោបាយធ្វើដំណើរ ការបញ្ជូនកូនទៅសាលារៀន ចំណុចទីមួយនេះហើយដែលជាអត្ថិភាព គឺខ្លាចក្រនេះឯង ។ លោកបន្ថែមទៀតថា ដូនេះរសជាមនុស្សយើងទាំអស់គ្នាត្រូវមានចិត្ត មានគំនិត ហើយប្រឹងខិតខំ ស្រាវជ្រាវរៀនសូត្របន្ថែម នៅពេលយើងមានចំណេះ មានការងារធ្វើល្អ មានប្រាក់ចំណូលច្រើន យើងនឹងគេចផុតពីភាពក្រីក្រ មិនតែប៉ុណ្ណោះយើងនឹងអាចជួយ គ្រួសារយើង និងជួយដល់សង្គមជាតិរបស់យើងឲ្យក្លាយទៅជាប្រទេសមួយមានកំរិតប្រាក់ចំណូលខ្ពស់ផងដែរ ។ ទី២៖ ខ្លាចការរិះគន់​ ដើម្បីកុំឲ្យគេរិះគន់ យើងត្រូវមានសិល្បៈ ក្នុងការទំនាក់ទំនង សិល្បៈក្នុងការលក់ដូរ ម៉្យាងទៀតយ...
មុន​ជំនួប​រវាង​លោក Trump និង​លោក Xi​ នៅ G20 អាមេរិក​គ្រោង​នឹង​ផ្អាក​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន

មុន​ជំនួប​រវាង​លោក Trump និង​លោក Xi​ នៅ G20 អាមេរិក​គ្រោង​នឹង​ផ្អាក​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន

សង្គម និងកម្សាន្ត
មនុស្ស​ដែល​ស្និទ្ធ​នឹង​ផែនការ​នានា​បាន​និយាយ​ថា​ អាមេរិក​មាន​ឆន្ទៈ​ផ្អាក​ការដំឡើង​ពន្ធ​ជុំ​បន្ទាប់ លើ​ការ​នាំចូល​របស់​ចិន​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ខណៈ​ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​។ ​សេចក្ដី​សម្រេច​ចិត្ត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណាអាច​ត្រូវ​បាន​ប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​មួយ ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Xi Jinping​ ដែល​បាន​កំណត់​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ប្រទេស​ជប៉ុន​។ តាម​ផែនការ​ដ៏​ទូលំទូលាយ​នៃ​របៀបវារៈ​របស់​លោក​ Trump និង​លោក ​Xi ត្រូវ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ រវាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​សម​​ភាគី​របស់​លោក​ក្នុង​ទីក្រុង​ប៉េកាំង គឺ​លោកឧបនាយករដ្ឋមន្ត្រី Liu He​។​ ​សហរដ្ឋអាមេរិក​នឹង​មិន​ទទួលយក​លក្ខខណ្ឌ​បន្ថែម​ទៀត ​លើ​ក...
ស្វែងយល់គន្លឹះ៦ យ៉ាង​​​​​​ជួយអ្នកឱ្យ​ក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគ​ជ័យនិងកំពូល​​

ស្វែងយល់គន្លឹះ៦ យ៉ាង​​​​​​ជួយអ្នកឱ្យ​ក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគ​ជ័យនិងកំពូល​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារ៉ា ដែលមានពិសោធន៍លើវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំ​បាន​លើក​​ឡើងនូវ ៦ចំណុច​​សំខាន់ៗ ដែលជួយអ្នកឱ្យក្លាយជាអ្នកលក់អច​​ល​​ន​​ទ្រព្យ​ដ៏ជោគ​ជ័យនិងដល់ចំណុចកំពូលបាន ដោយលោកបញ្ជាក់ថា« ដោយ​​ឆ្លើយតប​ទៅ​នឹងសំនួរ ដែល​មនុស្សជាច្រើនតែងតែសួរមកខ្ញុំថា​ តើមានចំណុចអ្វីខ្លះដែ​លអាច​ទទួលបានជោគ​ជ័យ​ក្នុងវិស័យអចលនទ្រព្យនេះ»។ គន្លឹះទាំង៦យ៉ាងរួមមាន៖​​ ១-យកចិត្តទុកដាក់ ក្នុងការ​បំពេញឯកសារអចលនវត្ថុ​, កិច្ចព្រមព្រៀងនិងកំណត់​ត្រា​ជួល ឬលក់សម្របសម្រួលការណាត់ជួបបង្ហាញ ពីផលិតផលអចលនទ្រព្យ និងការ​យល់​ដឹងពីការសរសេរកិច្ចសន្យា ហើយវាគឺជារឿងចាំបាច់បំផុតសម្រាប់ភ្នាក់ងារលក់ គឺជាការឆ្លុះបញ្ចាំងពីការមានចំណេះជំនាញ ហើយបង្កើនទំនុកចិត្តខ្ពស់ពីអតិថិជន​ ។ ២-បង្កើតនិងចែកចាយខិត្តប័ណ្ណព្រឹត្តិបត្រ និងសម្ភារៈផ្សព្វផ្សាយដទៃទៀតការ​​ផ្សព្វ​ផ្សាយ គឺជារឿងចាំបាច់បំផុត មិនត្រឹមតែផ្តោតទៅលើប្រព័ន្ធអនឡាញតែមួយមុខ​ប៉ុណ្ណោះ​​នោះ​ទេ គឺពុំគួរប...
អ្នកជំនាញថាទីផ្សារ​​​​​លក់​​និង​​​​​ជួល​​លើវិស័យអចលនទ្រព្យ​​នៅមាន​​សន្ទុះ​ល្អ​​​នៅពាក់កណ្តាល​​ឆ្នាំនេះ​

អ្នកជំនាញថាទីផ្សារ​​​​​លក់​​និង​​​​​ជួល​​លើវិស័យអចលនទ្រព្យ​​នៅមាន​​សន្ទុះ​ល្អ​​​នៅពាក់កណ្តាល​​ឆ្នាំនេះ​

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ ចិត្រតារា​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​មាន​សុទិដ្និនិយម​នៅឡើយ​ ចំពោះ​តម្រូវការ​​ទីផ្សារលក់ឬជួល​​​អចលនទ្រព្យនៅពាក់កណ្តាលឆ្នាំ២០១៩នេះ ​​​ ក្នុង​​គម្រោង​នោះគម្រោង​ធំៗ​នៅមានសកម្ម​ភាពជាធម្មតា​ ហើយ​​​​​​​​​បច្ចុប្បន្ន​នេះ ​​​​ចរន្តលក់ដូរ​​​​គម្រោង​អចលនទ្រព្យ​នានានៅរាជធានីភ្នំពេញ និង​​នៅតាមបណ្តាខេត្ត​នៅ​​តែមាន​​តម្រូវការ​ទី​ផ្សារ​​នៅឡើយ​​​ ជាពិសេស​ គម្រោង​ពុះដីឡូរតិ៍ ​ ខុនដូ អគារការិយាល័យ និងលំនៅ​ឋាន​​ ​ដែលមានតម្លៃសមរម្យ​​ជូន​ប្រជាពលរដ្ឋ។ លោក​បាន​លើកឡើងថា​​​​​​​​​​​​ ​​ចំណែក​​​​​​ដៃគូរវវិនិយោគមកពីក្រៅប្រទេស​ដូចជា​មកពីប្រ​ទេស​ចិន​​នៅតែបន្ត​ទាក់​​​ការវិនិយោគនៅតំបន់​ផ្សេងៗ​​នៅរាជធានីភ្នំពេញ​​​​គឺ​​​ គ្មានអ្វី ដែល​ប្រែ​ប្រូល​នោះទេ នៅ​​រយៈពេល២ឬ៣ខែចុងក្រោយ​នេះ​​។​​​​​​ ​ចំណុចដែល​ធ្វើ​​​​​ឲ្យ​វិស័យ​​អចលន​ទ្រព្យ​​​មានចរន្តទីផ្សារ​​ល្អប្រសើរ​​​នោះ​​បណ្តាល​​​មក​ពីកត្តាសេដ្ឋកិច្ចកម្ពុជា​ល្អប្រ...
គណៈកម្មការ៨រួមគ្នា ត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសសំណង់ទាំងអស់ ក្នុងខេត្តព្រះសីហនុ

គណៈកម្មការ៨រួមគ្នា ត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសសំណង់ទាំងអស់ ក្នុងខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកជា សុផារ៉ា ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា  គណៈកម្មការ៨រួមគ្នា ត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃសំណង់ទាំងអស់ ដែលកំពុងសាងសង់ក្នុងក្រុងព្រះសីហនុ ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅកិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ បន្ទាប់ពីមានឧប្បទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួសចំនួន២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា នេះ។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ, លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមព...
សម្តេច​ក្រឡាហោម​ ស​ ខេង​ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

សម្តេច​ក្រឡាហោម​ ស​ ខេង​ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច​ក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។ សូមជម្រាបជូនថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ រាជរធានីភ្នំពេញ។ ក្នុងឱកាសនេះ ក៏មានការដុតកំទិចចោលនូវសារធាតុញៀនចំនួនជាង២តោនផងដែរ ៕  ...
មន្ត្រីប៉ូលីស៤នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

មន្ត្រីប៉ូលីស៤នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មន្ត្រីប៉ូលីសចំនួន៤នាក់បានបាត់បង់ជីវិត និងប៉ូលីសមួយចំនួនទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅទីក្រុង Kirkuk ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែប៉ូលីសជំនាញអ៊ីរ៉ាក់បានសន្និដ្ឋានជំហានដំបូងថា ការបំផ្ទុះគ្រាប់បែកនេះទំនងជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។ សូមបញ្ជាក់ថា ទីក្រុង Kirkuk គឺជាអតីតទីជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះអន្តរជាតិ បានវាយដណ្តើមយកមកវិញកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ដែលទីក្រុងនេះ មិនទាន់មានសន្តិសុខគ្រប់គ្រាន់នៅឡើយទេ ៕  ...
គម្រោងស្ថាបនាផ្លូវជាតិលេខ២ ​និងលេខ២២ ​ចំណាយ​ថវិកាជាង៥៦​លានដុល្លារ ​នឹងបើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ​

គម្រោងស្ថាបនាផ្លូវជាតិលេខ២ ​និងលេខ២២ ​ចំណាយ​ថវិកាជាង៥៦​លានដុល្លារ ​នឹងបើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោង ក្រោមឥណទាន​សម្ប​ទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ​ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់ សរុប ៥៦,១០០.០០០ដុល្លារ ក្នុងនោះថវិកាគ្រោង សម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣.៦០១.០០០ដុល្លារ និងថវិកាបម្រុង​(Cortin​gencies) មានចំនួន ៨.០៩១.០០០ដុល្លារ។ សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ២ ចាប់​ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិ...