ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សហគ្រឹនវ័យក្មេងម្នាក់ថា ៖ នៅប្រទេស ថៃ គេព្យាយាម ទាក់ទាញ់កាវិនិយោគ សំរួលគ្រប់ការងារ កុំឲ្យអ្នកវិនិយោគ ចេញក្រៅប្រទេស

សហគ្រឹនវ័យក្មេងម្នាក់ថា ៖ នៅប្រទេស ថៃ គេព្យាយាម ទាក់ទាញ់កាវិនិយោគ សំរួលគ្រប់ការងារ កុំឲ្យអ្នកវិនិយោគ ចេញក្រៅប្រទេស

សេដ្ឋកិច្ច និងវិនិយោគ
លោកភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា ដែលបានចូលរួមប្រជុំនៅប្រទេសថៃបានមានប្រសាសន៍ថា តែខ្ញុំនៅតែព្យាយាម ឲ្យអស់ពីលទ្ធភាព នាំយកកាវិនិយោគ លើវស័យ ឧស្សហកម្ម និង កសិកម្ម សំណង់ និង ទេសចរណ៍ ចូលមកកាន់ប្រទេស កម្ពុជា ។ យើងបាននាំយកអ្នកវិនិយោគចិនពីប្រទេសចិនមកពិភាក្សាអំពីកិច្ចសាហការណ៍គ្នា ជាមួយនឹងពាណិជ្ជកថៃ និងកម្ពុជា គឺយើងនិយាយពីការទាក់ទាញអ្នកវិនិយោគ។ ហើយយើងត្រឡប់មកវិញនឹងមានការគូសផ្គង Business ដោយក្រុមសមាគម chamber electronic ដឹកនាំដោយលោក ហ្វូ និងលោកវិចិត្រដារ៉ា នឹងពិភាក្សាចំនួន៣ចំណុចធំៗ លើកទី១ ថ្ងៃទី២៥ នៅប៉ោយប៉ែត លើកទី២ ថ្ងៃទី២៧ ធ្វើនៅខេត្តសៀមរាប លើកទី៣ ថ្ងៃទី២៩ ធ្វើនៅភ្នំពេញ។ លោកវិចិត្រដារ៉ា បានបញ្ជាក់ថា​ វាជាការផ្ដល់ឪកាស់ដ៏ល្អ ដោយដំណើរទស្សនកិច្ចរបស់លោក ជេក ម៉ា នៅប្រទេសកម្ពុជា គឺចង់បង្ហាញពីស្ថានភាពនយោយបាយរបស់យើងល្អ ហើយបានផ្ដល់ឪកាស់ដល់ដៃគូ business ក្នុងស្រុកដែលមានបំណងចង់ចាប់ដៃគូជាមួយ...
ចិនរិះគន់អាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់កោះតៃវ៉ាន់

ចិនរិះគន់អាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់កោះតៃវ៉ាន់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានរិះគន់យ៉ាងខ្លាំងចំពោះមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿងទៅក្បែរកោះតៃវ៉ាន់ ។ ការរិះគន់របស់លោក Geng Shuang ត្រូវបានធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណអាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿងប្រភេទ Curtis Wilbur និងនាវាល្បាតមួយគ្រឿងទៀតប្រភេទ Bertholf ទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ ។ លោក Geng Shuang បានឲ្យដឹងថា ក្រសួងការពារជាតិចិន បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរបស់អាមេរិក ខណៈអាមេរិកនៅតែបន្តការបង្ករឿងជាមួយចិន ដោយជួយឈឺឆ្អាលកោះតៃវ៉ាន់ ៕...
វិស័យឯកជនគាំទ្រចំពោះការបង្កើតឲ្យមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនអាចកាត់បន្ថយលើការចំណាយថវិការ

វិស័យឯកជនគាំទ្រចំពោះការបង្កើតឲ្យមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនអាចកាត់បន្ថយលើការចំណាយថវិការ

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជមក្មម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការបង្កើតផ្លូវឲ្យកាន់តែច្រើន ខាងវិស័យដឹកជញ្ជូនកាន់ចុះ ហើយវាជារឿងមួយដែលយើងទាំងអស់គ្នាសប្បាយរីករាយ ។ ហើយសង្ឈឹមថា បណ្តាផ្លូវមួយចំនួនតូចៗអាចពង្រីកធំបានទៀតធ្វើ ឲ្យការដឹកជញ្ជូនអាចកាត់បន្ថយលើការចំណាយថវិការ។ លោកឧកញ៉ាបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ លោករំពឹងថា គ្រប់រាចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង​និងទឹក ដែលរាជរដ្ឋាភិបាលធ្លាប់បានលើកឡើងថា វិស័យទាំងនោះហើយជាយុត្តិសាស្ត្រទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ ទាំងនេះហើយដែលយើងទាមទារឲ្យមានពីព្រោះជាការចាំបាញ ជាពិសេសទៅទៀត គឺធនធានមនុស្ស ។ លោកឧកញ៉ាលឹម ហេង រំពឹងគិតថា នេះហើយជារឿងដ៏ល្អ ។ ហើយសភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងដាក់សំណើរមួយចំនួនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយ ជាពិសេសកំណែទម្រង់ផ្ទៃក្នុងសេដ្ឋកិច្ចរបស់យើងឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ។ លោកឧកញ៉ាលឹម ហេង...
អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រួម​គ្នា​ទប់ស្កាត់​ និង​​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ 

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រួម​គ្នា​ទប់ស្កាត់​ និង​​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ 

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖​ ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្តី​ពី​ ព័ត៌មាន​ក្លែងក្លាយ​ ក្រោម​អធិបតីភាព​របស់​លោក​ ស្វាយ​ ស៊ី​ថា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ ដោយ​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​១០០​នាក់​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​រាជធានី​ ខេត្ត​។ ​វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​រយៈពេល​៥​ថ្ងៃ​ បង្ហាត់បង្ហាញ​ដោយ​គ្រូ​ឧទ្ទេសនាម​ជា​ជនជាតិ​បរទេស​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ បទ​ពិសោធន៍​ ចំណេះដឹង​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​មក​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ដែល​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​ និង​សាធារណ​មតិ​ឱ្យ​បាន​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែងក្លាយ​ ក៍​ដូច​ជា​អំពី​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ និង​វិធីសា...
ភ្លើងស្តុប ​ក្នុង​រាជធានី​ភ្នំពេញ​ ជាច្រើនត្រូវ​​កាត់​ផ្តាច់​ ដោយសារ​​កង្វះ​អគ្គិសនី​

ភ្លើងស្តុប ​ក្នុង​រាជធានី​ភ្នំពេញ​ ជាច្រើនត្រូវ​​កាត់​ផ្តាច់​ ដោយសារ​​កង្វះ​អគ្គិសនី​

សង្គម និងកម្សាន្ត
​ភ្នំពេញ ​៖​ ភ្លើងស្តុប​ជា​ច្រើនកន្លែង​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កាត់​ផ្តាច់​ជា​ច្រើន​ថ្ងៃ​ ​ បន្ទាប់​ពី​មាន​បញ្ហា​កង្វះ​អគ្គិសនី​។​ ​​ការ​កាត់​ផ្តាច់​ភ្លើងស្តុប​ចរាចរណ៍​ នៅ​តាម​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អគ្គិសនី​កម្ពុជា​ ផ្តាច់​ភ្លើង​ផង​ ដែរ​ដោយ​តំបន់​ខ្លះ​ ផ្តាច់​ពេល​ព្រឹក​ តំបន់​ខ្លះ​ផ្តាច់​ពេល​រសៀល​ និង​យប់​ជាដើម​។​ ​ប​ច្ចុប្ប​ន្នការ​កកស្ទះ​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ឈឺក្បាល​ទៅ​ហើយ​ ប៉ុន្តែ​ថែម​ការ​ផ្តាច់​ភ្លើង​ទៀត​នោះ​ ធ្វើ​ឱ្យ​មានការ​កកស្ទះ​គ្រប់​ផ្លូវ​។​ ​សូម​រំឭក​ថា​ឧកញ៉ា​ ឌួ​ង​ ឆាយ​ បាន​និយាយ​តាម​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​ ដោយសារ​ការ​កង្វះ​ការ​រៀបចំ​ផែនការ​ អ​ញ្ចឹ​ង​ខ្ញុំ​ចង់​សួរ​ទៅ​ខាង​អគ្គិសនី​ជាតិ​កម្ពុជា​ រដ្ឋាភិបាល​បាន​ប្រកាស​មុន​ ចាប់​តាំង​ចុងឆ្នាំ​២០១៨​ ដែល​ប្រទេស​ក...
សម្តេចតេជោថា  ៖ រាជរដ្ឋាភិបាលនឹង ចំណាយលុយ ១៥​លាន​ដុល្លារ ទិញ​រថពាសដែក ឲ្យ​​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​ម៉ាលី​

សម្តេចតេជោថា  ៖ រាជរដ្ឋាភិបាលនឹង ចំណាយលុយ ១៥​លាន​ដុល្លារ ទិញ​រថពាសដែក ឲ្យ​​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​ម៉ាលី​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយលុយ ១៥​លាន​ដុល្លារអាមេរិក ដើម្បី​ទិញ​រថពាសដែក ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា ​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី​។​ ​ សម្តេច​ មានប្រសាសន៍បែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥​នាក់ នៅ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បន្ទាប់ពី​សោកនាដកម្ម​លើ​កងទ័ព​យើង នៅ​អាហ្វ្រិក​កណ្តាល ខ្ញុំ​បានស្នើ​ឲ្យ​ពង្រឹង​សុវត្ថិភាព ទៅលើ​បញ្ហា​ទាន់​ទិន​ទៅនឹង​សមត្ថភាព​របស់​សេនាធិការ និង​បញ្ជាការ​របស់​អង្គការសហប្រជាជាតិ នៅតាម​កន្លែង​នានា ព្រោះ​ការរៀបចំ​កម្លាំង​ខ្លះ យើង​មើលទៅ គឺថា វា​ចាញ់​ប្រៀប​គេ​តែម្តង​។ នេះ​វា​មិនមែន​មកពី​ទាហាន​របស់​យើង​ទេ គឺ​មកពី​សមត្ថភ...
គណបក្សលំអៀងទៅរកលោក ថាក់ស៊ីន ទទួលបានសម្លេងគាំទ្រឈានមុខគេ

គណបក្សលំអៀងទៅរកលោក ថាក់ស៊ីន ទទួលបានសម្លេងគាំទ្រឈានមុខគេ

សង្គម និងកម្សាន្ត
យោងតាមលទ្ធផលនៃការរាប់សម្លឹកឆ្នោតបាន ៩៣% បង្ហាញថា គណបក្ស Pheu Thai Party បានទទួលសម្លេងគាំទ្រនាំមុខគេ បន្ទាប់មកគណបក្ស Palang Pracharath Party និងបន្ទាប់មកទៀត គណបក្ស Future Forward Partyនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post ។ គណបក្ស២ ដែលកំពុងទទួលបានសម្លេងគាំទ្រប្រកៀកប្រកិតគ្នាបំផុត គឺគណបក្ស Pheu Thai Party និងគណបក្ស Palang Pracharath Party ដែលគណបក្ស Pheu Thai Party លំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងគណបក្ស Palang Pracharath Party ជាគណបក្សរបបសឹករបស់លោក ប្រាយុទ្ធ ចាន់អូចា ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅ ល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនានេះ ខណៈដែលរាប់សន្លឹកឆ្នោតបានយ៉ាងតិច៩៥%នៅទូទាំងប្រទេស ៕...
សម្តេច​តេ​ជោ ថា​អាជ្ញាធរ​មានសមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

សម្តេច​តេ​ជោ ថា​អាជ្ញាធរ​មានសមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ ដែល​មិនទាន់បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ គឺ​មិនអាច​ចេញ​ធ្វើ​សកម្មភាព ជួបប្រជុំ​នយោបាយ​ណាមួយ​បានឡើយ​។​ សម្តេចមានប្រសាសន៍បែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។ ​សម្តេច​ បាន​លើកឡើង​ពីសារ​របស់លោក​រៀល​ខេ​ម​រិ​ន្ទ្រ ដែល​ទើប​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ប្រកាសថា លោក​មិនបាន​លក់​ក្បាល​លក់​អី​ទេ​។ ក្នុងនោះ សម្តេច​បាន​ណែនាំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច មូលដ្ឋាន ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកនយោបាយ ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​។​ ​សូម​រម្លឹកថា មកដល់ពេលនេះ មាន​អ្នកនយោបាយ​អ...
ចិនព្រមានអាមេរិកក្នុងគម្រោងលក់យន្តហោះចម្បាំងឲ្យកោះតៃវ៉ាន់

ចិនព្រមានអាមេរិកក្នុងគម្រោងលក់យន្តហោះចម្បាំងឲ្យកោះតៃវ៉ាន់

សង្គម និងកម្សាន្ត
  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានព្រមានអាមេរិកប្រឆាំងនឹងគម្រោងលក់យន្តហោះចម្បាំង F-16 អោយទៅកោះតៃវ៉ាន់ ដែលនាំអោយប្រេះស្រាំទំនាក់ទំនងចិន អាមេរិក ។ លោក Geng Shuang បានអោយដឹងថា អាមេរិកបានទទួលស្គាល់បូរណភាពទឹកដីចិន និងទទួលយកគោលនយោបាយចិនតែមួយ ប៉ុន្តែអាមេរិកនៅតែបន្តផ្គត់ផ្គង់ខាងសព្វាវុធអោយ ទៅកោះតែវ៉ាន់ ដែលផ្ទុយនឹងការទទួលស្គាល់របស់ខ្លួន ។ ការព្រមានរបស់ចិន ត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាពីការលក់យន្តហោះចម្បាង F-16 ចំនួន៦០គ្រឿងអោយទៅកោះតៃវ៉ាន់    ...
ការបោះឆ្នោតសកលនៅថៃ ចាប់ផ្តើមដំណើរការហើយនៅថ្ងៃនេះ

ការបោះឆ្នោតសកលនៅថៃ ចាប់ផ្តើមដំណើរការហើយនៅថ្ងៃនេះ

សង្គម និងកម្សាន្ត
  ការិយាល័យបោះឆ្នោតនៅទូទាំង ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួលម្ចាស់ឆ្នោតហើយ នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ ក្នុងការបោះឆ្នោតសកលជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤កន្លងទៅ ។ ប្រភពដដែលបានអោយដឹងថា ប្រជាពលរដ្ឋថៃប្រមាណជាង៥១លាន៤សែននាក់ បានចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រក្នុងការ បោះឆ្នោតសកលនៅឆ្នាំ២០១៩នេះ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអោយដងថា គណបក្សនយោបាយ ចំនួន៨១ គណបក្សបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដោយដណ្តើមយកកៅអី ក្នុងរដ្ឋសភាចំនួន ៥០០ អាសនៈ ៕...