ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរី រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក

ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរី រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
កម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកតាមយន្តហោះទៅលើទីតាំងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅទីក្រុង Baghouz ប្រទេសស៊ីរី នៅថ្ងៃពុធ ទី២០ ខែមីនានេះ ។ មេបញ្ជាការកងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះ គឺជាការបើកផ្លូវឲ្យកងទ័ពថ្មើរជើងរបស់កងទ័ពប្រជាធិបតេយ្យស៊ីរី ដែលហៅកាត់ថា SDF រុលចូលទៅមុខទៀត ដើម្បីដណ្តើមយកទីតាំងនេះពីក្រុមរដ្ឋអ៊ីស្លាម ISIS មកវិញ ។ សូមបញ្ជាក់ថា ទីក្រុង Baghouz គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសស៊ីរី នៅពេលនេះ ក្រុមភេរវនិយមបានបាត់បង់ម្ចាស់ការក្នុងការការពារទីតាំងលាក់ខ្លួនរបស់ខ្លួនហើយ ៕  ...

សមណសិស្ស និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជិត១៥០រូប ឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជ បានបើកឱ្យ សមណនិស្សិត ចំនួន១៤៩ រូប ដំណើរការការពារសារណា បញ្ចប់ថ្នាក់សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ លើឯកទេស នីតិសាស្រ្ត អក្សរសាស្រ្ត និងគ្រប់គ្រងទូទៅ ថ្នាក់បរិញ្ញាបត្រ ក្រោមព្រះរាជវត្តមាន សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ និងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា។ ក្នុងពិធីបើកឱ្យដំណើរការ នៃការការពារសារណា ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ លោក នួង ស្តេចភក្តី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានមានប្រសាសន៍ឱ្យដឹងថា សមណនិស្សិត-និស្សិត ដែលត្រូវការពារនៅពេលនេះ មាន ១៤៩ រូប ក្នុងនោះមកពី ពុទ្ធិកមហាវិទ្យាល័យបាលីសំស្រ្កឹត នឹង ភាសារបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេសចំនួន ៣៤រូប ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា សាសនា និងនីតិសាស្រ្ត ឯកទេស នីតិសាស្រ្ត១០៥...
កងទ័ព​កម្ពុជា​ និង​កងទ័ព​​ចិនហ្វឹកហាត់​រួមគ្នា​ លើ​របៀប​វីរៈ​ជាច្រើន ​ក្នុង​ឱកាសសមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩

កងទ័ព​កម្ពុជា​ និង​កងទ័ព​​ចិនហ្វឹកហាត់​រួមគ្នា​ លើ​របៀប​វីរៈ​ជាច្រើន ​ក្នុង​ឱកាសសមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩

សង្គម និងកម្សាន្ត
កំពត ៖ ​​មួយ​សប្តាហ៍មក​ហើយ ​​កងទ័ព​កម្ពុជា​ និង​កងទ័ព​រំដោះ​ប្រជាជន​ចិនហ្វឹកហាត់​រួមគ្នា​ លើ​របៀប​វីរៈ​ជាច្រើន ​ក្នុង​ឱកាស​«​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩» ​​នៅលើ​ទឹកដី​ស្រុក​ជុំគិរី​ ខេត្ត​កំពត ដោយ​កម្លាំងយោធា​ នៃ​ប្រទេស​ទាំងពីរ​ រាប់ពាន់នាក់ ​បាន​ចូលរួម​​។ នៅ​ថ្ងៃទី​២០ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ ​ភាគី​នៃ​កងទ័ព​ទាំង​ពីរ ​កំពុង​ធ្វើការ​ហ្វឹកហាត់​លើ​របៀប​វីរៈ​ជាច្រើន​ទៀតទាក់ទង ​និង​ការ​ប្រឆាំង​ភេរវកម្ម ​​និង​ការ​រំដោះ​ចំណាប់ខ្មាំង​ចេញពី​ជុំរុំ ​ភេរវករ​ តាមរយៈ​សម្រូត​ខ្លួន​ពី​ឧទ្ធម្ភាគចក្រ ​ជាដើម​។ ​គណៈកម្មការ​រៀបចំ​សមយុទ្ធ​នាគ​មាស ​ឆ្នាំ​២០១៩ ​បាន​បញ្ជាក់ថា ​កងទ័ព​កម្ពុជា​និង​ចិន​ប្រមាណ​ជាង​២​រយ​នាក់​ ​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ ដូច​ ជា​ជំនាញ​បាញ់ ​កាំភ្លើងត្បាល់ ហ្វឹកហាត់​ តម្រង់​យក​ម៉ែត្រ​ចម្ងាយ​ និង​រត់​ចូល​លេណដ្ឋាន ​(​ទីតាំង​ប្រយុទ្ធ​) បាញ់​ប្រភេទ​កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ ​៨២​មី​...
ចាប់ផ្ដើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ

ចាប់ផ្ដើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ

សង្គម និងកម្សាន្ត
  ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅចាប់ដំណើរការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ចំនួន២២លានដុល្លារ។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ។ ការសាងសង់នេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ ស្ពានទី១ជាស្ពានមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង៤០៨ម៉ែត្រ ទទឹង១៥ម៉ែត្រ៨ ដែលមានចរាចរ២គន្លងទៅ ២គន្លងមកជម្រាល និងកម្ពស់អតិបរិមា ដែលអាចចរាចរក្រោមស្ពានបាន៥ម៉ែត្រកន្លះ។ ស្ពានទី២៖បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវសម្រាប់ចរាចរ១ទិស ដែលមាន១គន្លងរថយន្ត និងមួយគន្លងទោចក្រយាយន្តសរុប២០២ម៉ែត្រ។ ស្ពានទី៣៖ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣។ចំពោះផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤៕...
សហរដ្ឋអាមេរិកនឹងសាកល្បងមីស៊ីលបាញ់កម្ទេចមីស៊ីលបាលីស្ទិក

សហរដ្ឋអាមេរិកនឹងសាកល្បងមីស៊ីលបាញ់កម្ទេចមីស៊ីលបាលីស្ទិក

សង្គម និងកម្សាន្ត
អាមេរិកនឹងបាញ់សាកល្បងមីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ដើម្បីការពារពីការវាយប្រហារពីសត្រូវនៅថ្ងៃណាមួយនៅពេលខាងមុខ ។ មន្ត្រីដដែលបានបន្តថា មីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ត្រូវបានបាញ់ចេញពីនាវាចម្បាំង ហើយមីស៊ីលប្រភេទនេះ នឹងត្រូវបានបំពាក់នៅលើនាវាចម្បាំងអាមេរិក និងដាក់ពង្រាយនៅតាមគោលដៅនានានៅជុំវិញពិភពលោក ។ មីស៊ីលប្រឆាំង ICBM គឺជាប្រភេទមីស៊ីលការពារមីស៊ីល ដែលនៅឆ្នាំ២០២០ខាងមុខនេះ អាមេរិកនឹងផលិតបានចំនួន៥៤ដើម ក្រោយពីកងកម្លាំងជំនាញបានសាកល្បងមីស៊ីលប្រភេទនេះ បានជោគជ័យហហើយនោះ ៕...
នាយករដ្ឋមន្រ្តីថា៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

នាយករដ្ឋមន្រ្តីថា៖ កម្ពុជាត្រូវការរោងចក្រអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត

សង្គម និងកម្សាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង ១០០ មេហ្កាវ៉ាត់។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីជួបកម្មករកម្មការិនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តពោធិ៍សាត់នៅថ្ងៃទី ២០ ខែមីនា ២០១៩ ។ សម្តេចបានបញ្ជាក់ថា ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង ៧០០% បើប្រៀបធៀបក្នុងខែ មករា និង កុម្ភះ ឆ្នាំទៅចំណុចហ្នឹងហើយដែលយើងត្រូវការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។ ចំពោះដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឲ្យនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ ម...
ធនាគារអភិវឌ្ឍន៍ជនបទស្វែងរកដំណោះស្រាយក្នុងវិស័យស្រូវអង្ករនាំចេញទៅក្រៅប្រទេស

ធនាគារអភិវឌ្ឍន៍ជនបទស្វែងរកដំណោះស្រាយក្នុងវិស័យស្រូវអង្ករនាំចេញទៅក្រៅប្រទេស

សេដ្ឋកិច្ច និងវិនិយោគ
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយជាធាតុចូលក្នុងវិស័យស្រូវអង្ករ ដើម្បីបន្តនិរន្តភាព និងជំរុញការនាំចេញអង្ករទៅក្រៅប្រទេសជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិន។ លោកបានមានប្រសាសន៍ថា« គោលបំណងធំគឺស្នើសុំផ្តល់ព័ត៍មានជាក់លាក់ជាធាតុចូលលើបញ្ហាដាំដុះ ការផលិតនិងកែច្នៃ និងការនាំចេញអង្កររកដំណោះស្រាយលើបញ្ហាដាច់ចរន្តអគ្គិសនីដែលរាំងស្ទះដល់ការផលិត និងកែច្នៃបញ្ហាទុនបង្វិល»។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានបន្ថែមថា ដោយមើលឃើញពីការលំបាកដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្ទាន់នូវគម្រោងអន្តរាគមន៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករអនុវត្ត គម្រោងពិសេសសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅក្នុងតំបន់ខេត្តបាត់ដំបង ព្រៃវែង កំពង់ធំ និងខេត្តតាកែវ ក្នុងគោលដៅធានាស្ថេរភាពតម្លៃស្រូវជូនកសិករ។ ធនាគារអភិវឌ្ឍន៍ជនបទបានលើកកម...
ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់សហគមន៍និងកសិករអ្នកដាំដុះបន្លែ ហើយគម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែសិក្សាពីការជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមានអត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែម។ លោកអគ្គនាយកបានបន្តទៀតថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែរបស់បងប្អូននិងចងក្រង...
ក្រសួងយុត្តិធម៌៖ ពិគ្រោះយោបល់ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

ក្រសួងយុត្តិធម៌៖ ពិគ្រោះយោបល់ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិត្យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រជុំពិគ្រោះយោបល់ ត្រួតពិនិត្យ ការអនុវត្តការងារកំណែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយមន្ត្រីសាលាដំបូងរាជធានីខេត្ត  និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ការអនុវត្តកម្មវិធីកំណែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាក្នុងរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ដើម្បីរកចំណុចដែលបានអនុវត្ត និងចំណុចដែលមិនទាន់អាចអនុវត្តបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីនាពេលកន្លងមក។  លោក បានបន្តថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាគ្នាក្នុងអនុវត្តបន្តនូវចំណុចដែលមិនទាន់អនុវត្តបាន និងដាក់ចេញនូវចំណុចដែលត្រូវបន្តធ្វើនៅក្នុងរយៈ ៥ឆ្នាំ (២០១៩-២០២៣) ខាងមុខ ដើម្បីមានសារសំខាន់សម្រាប់កំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា។  កិច្ចប្រជុំពិភាក្សាលើកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័...
​សម្តេច​តេ​ជោ នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី

​សម្តេច​តេ​ជោ នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី

សង្គម និងកម្សាន្ត
​ខេត្តពោធិ៍សាត់៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ពេលដែល​សម្តេច នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​​សម្តេច នៅតែ​បន្ត​ដោះស្រាយ ​បញ្ហា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​។​ ​សម្តេច​តេ​ជោបានថ្លែងចំពោះមុខ​កម្មករ​កាត់​ដេរ​ជាង ១​ម៉ឺន​នាក់ ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់។ សម្តេច​ បាន​លើកឡើងថា «​បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​ហើយ ពូ​បានធ្វើ​សកម្មភាព​ទាំង​ក្នុងប្រទេស និង​ទាំង​ក្រៅប្រទេស ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​។ ចំណុច​ស្នូល ដែល​ពូ​នៅ​បន្ត គឺ​ការបន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-​ឆ្នាំ​២០២៥ ផង និង​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ប្រទេស​ផង ព្រោះថា រដ្ឋធម្មនុញ្ញ បានកំណត់​ឲ្យ​នាយករដ្ឋមន្ត្រី ដឹកនាំ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ បានសេចក្តីថា គ្រប់​វិស័យ​ទាំងអស់ គ្មាន​វិស័យ​ណាមួយ ដែល​គ្មាន​ការពាក...