ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សង្គ្រាមជិតពីរខែក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលីប្រទេសលីប៊ី សម្លាប់មនុស្សអស់៥១០នាក់

សង្គ្រាមជិតពីរខែក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលីប្រទេសលីប៊ី សម្លាប់មនុស្សអស់៥១០នាក់

សង្គម និងកម្សាន្ត
នៅប្រទេសលីប៊ី បានប្រយុទ្ធគ្នាអស់រយៈពេលជិតពីរខែកន្លងមកហើយ ក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលី ប៉ុន្តែមិនទាន់ចាញ់ឈ្នះទេ ហើយមនុស្សប្រមាណ៥១០នាក់បានបាត់បង់ជីវិត និងមនុស្សជាង៧៥០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចាកចោលលំនៅឋាន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ។ ប្រភពដដែលបានបន្តថា ភាគីជម្លោះនៅប្រទេសលីប៊ី គឺម្ខាងខាងកងកម្លាំងយោធាជាតិលីប៊ី LNA ដែលជាកងកម្លាំងទ័ពព្រៃ និងភាគីជម្លោះម្ខាងទៀត គឺកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភាដដែលនេះ កងកម្លាំងយោធាជាតិលីប៊ី (Libya National Army) ហៅកាត់ថា LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar បានវាយប្រហារទ្រង់ទ្រាយធំមួយទៅលើកងកម្លាំងរដ្ឋាភិបាល ដើម្បីដណ្តើមយកទីក្រុង ទ្រីប៉ូលី ៕...
លោករដ្ឋមន្ត្រីកសិកម្មចុះពិនិត្យឃ្លាំងស្តុកឡសម្ងួតនិងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុមអេមរុរ៉ាយស៍ (Amru Rice)

លោករដ្ឋមន្ត្រីកសិកម្មចុះពិនិត្យឃ្លាំងស្តុកឡសម្ងួតនិងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុមអេមរុរ៉ាយស៍ (Amru Rice)

សេដ្ឋកិច្ច និងវិនិយោគ
លោករដ្ឋមន្ត្រីកសិកម្មពិនិត្យឃ្លាំងស្តុកឡសម្ងួតនិងរោងម៉ាស៊ីន កិនស្រូវរបស់ក្រុមហ៊ុមអេមរុរ៉ាយស៍ (Amru Rice) ខណៈលោកបានចេញដំណើរពីខេត្តព្រះវិហារផងនោះ។ ឃ្លាំងស្តុកឡសម្ងួត និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុមអេមរុរ៉ាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខក្នុងការនាំចេញអង្ករ និងបានចូលរួមអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ និងសហគមន៍បានយ៉ាងល្អប្រសើរ។ ក្នុងរោងចក្រជារួមក្រុមហ៊ុនបានរៀនចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ដើម្បីធានាដល់គុណភាពផលិតអង្ករ ដោយបំពាក់ប្រព័ន្ធកុំព្យូទ័រទំនើបៗតាមស្តង់ដារតម្រូវនៃទីផ្សារនាំចេញ។ លោក សុង សារ៉ន នាយកក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងប្រមូលទិញស្រូវពីសហគមន៍និងកសិករដែលបានចុះកិច្ចសន្យាក្នុងខេត្តគោលដៅចំនួន ០៧មានខេត្តព្រះវិហារ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ចាម និងខេត្តកំពង់ធំ ដើម្បីយកមកផ្គត់ផ្គង់ឲ្យខ្សែច្រវាក់ផលិតកម...
ជីវប្រវត្តិ​៖សម្តេចអគ្គ​មហា​ពញា​ចក្រី  ហេង សំរិន​ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​

ជីវប្រវត្តិ​៖សម្តេចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ថ្ងៃ​៧​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ខួបកំណើត គម្រប់ ៨៥ ឆ្នាំ ឈានចូល ៨៦ ឆ្នាំ របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ យោងតាម​សៀវភៅ “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” ​បោះពុម្ព នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ បង្ហាញថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​នាម​ដើម​ថា “​ហេង ហ៊ីម​” ហៅ “​រិ​ន​” កើត​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ត​ត្បូងឃ្មុំ ) ជាប់​ព្រំដែន​វៀតណាម​។​ ​ចាប់តាំងពី​កុមារភាព រហូតដល់​អាយុ ១២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក ម្តាយ ក្នុងភូមិ​ឃុំ​ស្រុកកំណើត​។ ពី​អាយុ ១២​ឆ្នាំ រហូតដល់​ឆ្នាំ​១៩៤៩ សម្តេច ហេង សំរិន រស់នៅ និង​រៀនសូត្រ​ជាមួយ​ព្រះសង្ឃ លោកគ្រូ “​...
ឡាវនឹងបើកការហោះហើរ មកកម្ពុជាឡើងវិញនាខែតុលាឆ្នាំ២០១៩ខាងមុខ

ឡាវនឹងបើកការហោះហើរ មកកម្ពុជាឡើងវិញនាខែតុលាឆ្នាំ២០១៩ខាងមុខ

សង្គម និងកម្សាន្ត
ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះ ហើរមកកាន់កម្ពុជាឡើងវិញនាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក។ គោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះរួមមានរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។ ដំណឹងដ៏ល្អនេះត្រូវបានបង្ហាញឡើងនាឱកាសជំនួបពិភាក្សារវាងូោ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍កាលពីសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ឱ្យដឹងថា នាអំឡុង ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ នឹងចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញ ក្នុងនោះឡាវនឹងបើកការហោះហើរត្រង់ដំបូងពីរដ្ឋធានីវៀងចន្ទន៍មករាជធានីភ្នំពេញ ហើយនឹងបើកការហោះហើរមកកាន់ខេត្តសៀមរាប និងខេ...
ធនាគារអភិវឌ្ឍន៍ជនបទ ៖ គាំទ្រគំរោងផ្តល់ឥណទានខ្នាតតូចដល់កសិករ សហគមន៍កសិកម្មដាំដុះបន្លែសុវត្ថិភាព

ធនាគារអភិវឌ្ឍន៍ជនបទ ៖ គាំទ្រគំរោងផ្តល់ឥណទានខ្នាតតូចដល់កសិករ សហគមន៍កសិកម្មដាំដុះបន្លែសុវត្ថិភាព

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគាំទ្រគំរោងផ្តល់ឥណទានខ្នាតតូចដល់កសិករ សហគមន៍កសិកម្មដាំដុះបន្លែសុវត្ថិភាព និងដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជា ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ប្រជុំជាមួយក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាព ជាមួយអ្នកជំនាញការជប៉ុនលើវិស័យកសិកម្មឲ្យធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ស្តីពីខ្សែច្រវ៉ាក់ផលិតកម្មបន្លែសុវត្ថិភាពនៅប្រទេសជប៉ុន។  និងមានវត្តមានតំណាងក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុននៅភ្នំពេញ។ លោកកៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ ចង់មើលឃើញកសិករ ឬសហគមន៍ដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា អាចធ្វើការផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្មានជាតិគីមីចូលទីផ្សារប្រកបដោយចេរភាព តាមស្តង់ដារ ហើយមានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ។ លោកបានបញ្ជាក់ទៀតថា ការដាំដុះបន្លែសុវត្ថភាពនៅកម្ពុជា ដែលជាផ្នែកមួយក្នុងចំណោមគំរោង...
WHIRLPOOL ជាម៉ាករបស់សហរដ្ឋអាមេរិក​ ដែលមានអាយុកាលជាង១០០ឆ្នាំ និងនាំមុខគេលើពិភពលោក

WHIRLPOOL ជាម៉ាករបស់សហរដ្ឋអាមេរិក​ ដែលមានអាយុកាលជាង១០០ឆ្នាំ និងនាំមុខគេលើពិភពលោក

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ WHIRLPOOL គឺជារោងចក្ររោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធំជាងគេ និងនាំមុខគេលើពិភពលោក ឥឡូវបានមកដល់កម្ពុជា ហើយត្រូវបានដាក់សម្ភោធ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩​  នៅរាជធានីភ្នំពេញ ។ ការបង្កើតថ្មីនៃបច្ចេកវិទ្យារបស់ WHIRLPOOL​ ដែលឲ្យឈ្មោះថា ញាណវៃឆ្លាតទី៦​ និង​ស្សុីន អុិនវើត​ទ័រម៉ូទ័រ​ ដែលជួយឲ្យផលិតផល ប្រើបា្រស់ក្នុងផ្ទះ និងផ្ទះបាយមានសមត្ថភាពប្រតិបត្តិប្រកបដោយគុណភាពខ្ពស់បំផុតដែលបង្កើតបាននូវការសន្សំសំចៃអគ្គីសនី​និងពេលវេលាយ៉ាងល្អឥតខ្ចោះ ។ លោកគឹម ប៊ុនសាន​​ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន​យូរ៉ុប​ឃីតឈិន អាត ឯ.ក បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃគោលបំណងក្នុងការបន្តអភិវឌ្ឍន៍ និងពង្រីក ផលិតផលឲ្យដល់កម្រិតពិភពលោក ដែលផ្តល់នូវភាពងាយស្រួល និងល្អឥតខ្ចោះទៅកាន់អតិថិជននៅក្នុងប្រទេសកម្ពុជា ។ លោកបញ្ជាក់ថា "គ្រប់សាឡាយផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ Home and Kitchen Appliances របស់ WHIRLPOOL គឺសាកសមបំផុ...
អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅដោយចាញ់សម្ពាធយោធាពីអាមេរិកនោះទេ

អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅដោយចាញ់សម្ពាធយោធាពីអាមេរិកនោះទេ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅរបស់ខ្លួននោះទេ ហើយអ៊ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកដែរ ទោះបីជាលោកដូណាល់ ត្រាំ ចង់បានក៏ដោយ ។ លោក Hassan Rouhani បានបន្ថែមថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធខាងយោធាពីសំណាក់សហរដ្ឋអាមេរិកទេ ទោះបីជាប្រទេសនេះត្រូវទទួលរងការវាយប្រហារនៅពេលខាងមុខក៏ដោយ ។ ចំណែកលោក Yousuf bin Alawi bin Abdullah រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសអូម៉ង់ បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះថា អូម៉ង់កំពុងធ្វើការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ៕   ...
សម្តេចតេជោ ហ៊ុន សែន ថា៖ចិន ជាមិត្តក្នុងការជួយជំរុញវិនិយោគចិន មកកាន់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ថា៖ចិន ជាមិត្តក្នុងការជួយជំរុញវិនិយោគចិន មកកាន់កម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា ប្រទេសចិន ជាមិត្តក្នុងការជួយជំរុញការវិនិយោគចិន ឲ្យបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព។ លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និង​ឯកឧត្តម សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនា...
ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកស្រីភឿង សកុណា បានចេញ​សេចក្តីសម្រេច ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង  ០១ បទ ដែលជា​ស្នាដៃ​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន មាន​ចំណងជើង ថា “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា​។​ ​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​នេះ ជូន​ភរិយា​របស់ គ​ង្គ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន ( ក្រសួង​វប្បធម៌ សរសេរថា គាត គឹម​លន ) ជនជាតិខ្មែរ សញ្ជាតិ ន័​រវេ​ស កើត​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៤៣ ដែលមាន​ទីកន្លែង​កំណើត ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ប្រទេស​ន័​រវេ​ស​។​ ការ​សម្រេច​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើនេះ បានធ្វើ​ឡើង តាម​ការស្នើសុំ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ របស់លោក​ស្រី គាត គឹម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ន...