UN អរគុណស្រ្តីនិងបុរសកម្ពុជា បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក
ភ្នំពេញ៖ អង្គការសហប្រជាជាតិ( UN )បានអរគុណដល់កងកម្លាំងកម្ពុជា ទាំងបុរស និងស្រ្តី បានចាកចេញឆ្ងាយពីក្រុមគ្រួសារ ចូលរួមជាមួយ UN ក្នុងបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក។
យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់(UN) នៅថ្ងៃទី២៤ ខែឧសភានេះ បានសរសេរថា៖ ស្ត្រីក្លាហាន និងបុរសមកពីប្រទេសកម្ពុជាបានចាកចេញពីក្រុមគ្រួសាររបស់ពួកគេ មកបម្រើការជាមួយអង្គការបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ យើងអរគុណពួកគេចំពោះការបម្រើនិងការលះបង់របស់ពួកគេ។
កាលពីពេលថ្មីៗនេះ កម្ពុជាបានបញ្ជូនទាហានមួកខៀវកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ទៅបំពេញ បេសក កម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
គួរបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលេីកទី១៣ គិតចាប់តាំង ពីឆ្នាំ២០០៦ ដែលកម្ពុជាបានបព្ចូានកងកម្លាំងមួកខៀវចូលរួម បេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ចំនួន ៦០៥៣...








