ធនាគារជាតិ នៃកម្ពុជា បានថ្កោលទោស និងចាត់វិធានការ ទៅលើក្រុមហ៊ុន GCG Asia
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថ្កោលទោស និងចាត់វិធនាការ ចំពោះក្រុមហ៊ុន ឈ្នោះGCG Asia ដែលបានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជា ថា ជាដៃគូទទួល ខុសត្រូវក្នុងជំនួញ ដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ជាពិសេស បានយក រូបថតនិងឈ្មោះសម្ដេចតេជោទៅបង្ហោះនៅក្នុងWebsiteរបស់ក្រុមហ៊ុន(http://gcgasiacoin.com/)។ ហើយថែមទាំងបញ្ជាក់ថា សម្ដេចរ និងចូលរួមសម្ពោធ កាត់ខ្សែបូក្រុមហ៊ុន នៅក្នុង ប្រទេស កម្ពុជា នៅថ្ងៃ ទី២០ ខែឧសភា ២០១៩។
យោងតាមហ្វេសប៊ុកធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៦ ឧសភា បានឲ្យដឹងថា ក្រុមហ៊ុន GCG Asia មិន មាន ការពាក់ព័ន្ធ ឬសហការជាមួយ ធនាគារជាតិនៃកម្ពុជា ទេ ។ សូមសាធារណជន មេត្តាប្រុង ប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះ និងស្លាកសញ្ញាធនាគារ ជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត ។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មិនដែលទទួលស្គាល់ ឬមានការពាក់ ព...








