ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ជាមួយសារធាតុ ញៀនខុសច្បាប់ ជាង៤០កញ្ចប់ធំ-តូច
ស្ទឹងត្រែង៖ជនជាតិឥណ្ឌូនេស៊ី ម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលឃាត់ខ្លួន កាលពីវេលាម៉ោង ១២នឹង៣៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុច មុខប៉ុស្តិត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិ ឥណ្ឌូនេស៊ី ដោយមានការសង្ស័យក្នុងវាលី សមត្ថកិច្ចប៉ុស្តិ៍បានត្រួតពិនិត្យ និងឆែកឆេររកឃើញ នៅម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកញ្ចប់នំគ្រប់ប្រភេទ ដូចជាកញ្ចប់កាហ្វេ កញ្ចប់ស្គរគ្រាប់ កញ្ចប់ប្រដាប់ប្រដាក្មេងលេង សង្ស័យជាសារធាតុញៀនសមត្ថកិច្ច ជំនាញ(BLO) ប្រចាំការច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត...








