ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក គីម ជុងអ៊ុន អាចស្នាក់នៅវៀតណាម យូរជាងលោក ត្រាំ

លោក គីម ជុងអ៊ុន អាចស្នាក់នៅវៀតណាម យូរជាងលោក ត្រាំ

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង នឹងស្នាក់នៅប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយជំនួបចរចាជាលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ។ ចំណែកលោក ត្រាំ នឹងចាកចេញពីវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈនេះ ក្រោយពីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដែលតាមទំនងលោក ត្រាំ អាចនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ។ នៅព្រឹកថ្ងៃពុធនេះ លោក គីម ជុងអ៊ុន និងទាំងលោក ដូណាល់ ត្រាំ មិនទាន់បានជួបគ្នាទេ ហើយមេដឹកនាំកំពូលទាំងពីរ ក៏មិនទាន់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីណាមួយដែរ ប៉ុន្តែមេដឹកនាំទាំងពីរ នឹងទទួលទានអាហារពេលល្ងាចជុំគ្នានៅទីក្រុង ហាណូយ ៕...
ក្រុមអភិរក្សរឹបអូសបានឧបករណ៍ចាប់សត្វ ​និងអន្ទាក់ក្នុងដែនជម្រកសត្វព្រៃ​សៀមប៉ាង​

ក្រុមអភិរក្សរឹបអូសបានឧបករណ៍ចាប់សត្វ ​និងអន្ទាក់ក្នុងដែនជម្រកសត្វព្រៃ​សៀមប៉ាង​

សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ក្នុងខែកុម្ភៈ២០១៩ ក្រុមអនុវត្តច្បាប់ប្រចាំដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតឡើងក្នុងដែនជម្រកសត្វ។ លទ្ធផលដែលក្រុមអនុវត្តច្បាប់ សម្រេចបានរួមមាន រឹបអូសរណាយន្តចំនួន ៣គ្រឿង កាំភ្លើងកែច្នែចំនួន ២ដើម មងចាប់សត្វចំនួន៥ដៃ ឧបករណ៍​ឆក់ត្រី​ ១គ្រឿង​ និងអន្ទាក់ចំនួន៦០៨ខ្សែ។ នេះបើតាមការឱ្យដឹងពីអង្គការអភិរក្សសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា-BirdLife Cambodia នៅថ្ងៃទី២៧ ខែកុម្ភៈនេះ។ អង្គការអភិរក្សសត្វ បានគូសបញ្ជាក់ថា ដើម្បីធ្វើការអភិរក្សសត្វព្រៃ និងការការពារធម្មជាតិអោយមាននិរន្តរភាព យើងត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីអ្នក ពាក់ព័ន្ធក្នុងតំបន់ដើម្បីចូលរួមការពារ។ បើគ្មានការចូលរួមរបស់ពួកគេធនធានទាំងនេះនឹងត្រូវបាត់បង់យ៉ាងឆាប់រហ័ស៕  ...
ក្រុមហ៊ុន N&Y Real Estate វិនិយោគគម្រោងដីឡូតិ៍និងដីលំនៅដ្ឋាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់មានសក្តានុពល

ក្រុមហ៊ុន N&Y Real Estate វិនិយោគគម្រោងដីឡូតិ៍និងដីលំនៅដ្ឋាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ជាតំបន់មានសក្តានុពល

សេដ្ឋកិច្ច និងវិនិយោគ
  ក្រុមហ៊ុន​ N&Y Real Estate កំពុងវិនិយោគលើគម្រោងដីឡូតិ៍​ដីលំនៅដ្ឋាន ពេលនេះមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទូទៅ ។ ដោយការមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុនមួយនេះធ្វើឲ្យគេមានទំនុកចិត្ត​ចំពោះគម្រោងដីឡូតិ៍ ។ លោកទិត្យ សំអឿន នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន N&Y បានប្រាប់សារព័ត៌មានដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីបានសម្ភោធបើកលក់លើគម្រោងដីឡូតិ៍រហូតមកដល់រយះ យើងសម្រេចលក់បានជាង៦០​ភាគរយរួចមកហើយ​ លើសពីអ្វីដែលយើងរំពឹងទុក ។  ដោយសារតែកន្លែងដីឡូតិ៍យើងជាតំបន់ដីដែលមានសក្តានុពល មានរោងចក្រជាច្រើននៅជុំវិញ ។ គម្រោងដីឡូតិ៍របស់​ក្រុមហ៊ុន N&Y Real Estate ស្ថិត​​ចំងាយប្រមាណ៤០០ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាតំបន់កំពុងតែមានការ​ទាក់ទាញបំផុត​លើវិស័យដីធ្លី ដែល​​បច្ចុប្បន្ននេះក្រុមហ៊ុន​​​ខាងលើ​​បានបោះទុនវិនិយោគលើ​ដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ ...

ប្រមុខរដ្ឋាភិបាលជំរុញក្រសួងពាក់ព័ន្ធ​ និងប្រជាពលរដ្ឋទាំងអស់​ ចូលរួមឲ្យកាន់តែសកម្ម​ក្នុងទិវាវប្បធម៌ជាតិ

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពីការរៀបចំ ទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ដោយរក្សានូវប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ និងកំណត់យកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ។ សារាចរណែនាំដែលផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក​ដាក់​រៀបចំទិវានេះឡើង សំដៅជំរុញការផ្សព្វផ្សាយ បំផុតស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី។ តាមរយៈសារាចរនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងទិវាវប្បធម៌ជាតិ ដោយធ្វើការផ្សព្វផ្សាយ រៀបចំកម្មវិធីវប្បធម៌ផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចថែរក្សា ការពារនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជា៕...
ឥណ្ឌាបើកការវាយប្រហារតាមអាកាសលើក្រុមភេរវជននៅព្រំដែនប៉ាគិស្ថាន

ឥណ្ឌាបើកការវាយប្រហារតាមអាកាសលើក្រុមភេរវជននៅព្រំដែនប៉ាគិស្ថាន

សង្គម និងកម្សាន្ត
  កងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើទីជម្រករបស់ក្រុមភេរវជននៅតំបន់ កាស្មៀរ ក្នុងទឹកដីប្រទេសប៉ាគិស្ថាន នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានឲ្យដឹងថា យន្តហោះចម្បាំង Mirage 2000 fighter jets ចំនួន១២គ្រឿង បានវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed jihadist group ក្នុងទឹកប៉ាគិស្ថាន ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានបន្តថា ការវាយប្រហារតាមអាកាសនេះ គឺជាការសងសឹកលើក្រុមអ៊ីស្លាមជ្រុលនិយមនេះ ដែលបានបំផ្ទុះគ្រាប់បែកលើរថយន្តដឹកកងកម្លាំងសន្តិសុខឥណ្ឌា កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាចំនួន៤៤នាក់បានបាត់បង់ជីវិត ៕...
សម្តេចតេជោហ៊ុន សែន ៖ កោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី

សម្តេចតេជោហ៊ុន សែន ៖ កោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី

សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ និងក្មួយៗ? ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។ ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង។ ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ជាមួយប្រមុខរដ្ឋវៀតណាម

សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកង្វៀង ហ្វូ ជ្រុង(Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖ ១)ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ២)សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។...
ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

ការលុបបំបាត់របាពន្ធគយបង្កើតជាឱកាស នឹងនាំឲ្យមានបញ្ហាប្រឈមសម្រាប់កម្ពុជា

សង្គម និងកម្សាន្ត
  ស្របពេលដែលប្រទេសក្នុងតំបន់បានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាលពីថ្ងៃទី៣១ ធ្នូរ ឆ្នាំ២០១៦រួចមក អ្នកជំនាញបានលើកឡើងថា ការលុបបំបាត់របាពន្ធគយបានផ្តល់ជាឱកាសនិងបញ្ហាប្រឈមផងដែរសម្រាប់កម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រសួងឩស្សាកម្មនិងសិប្បកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួនបានអះអាងថា ការអនុគ្រោះព័ន្ធលើទំនិញគ្រប់ប្រភេទនៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៦នេះ គឺបានបង្កើតជាឱកាសផង នឹងនាំឲ្យមានបញ្ហាប្រឈមជាច្រើនសម្រាប់អ្នកផលិតក្នុងស្រុក។ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឩស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានពិតប្រាកដមានលំហូរចូលផលិតផល ដោយសេរីនៃសេវាកម្ម វិនិយោគ និងកម្មករជំនាញចូលមកប្រទេសកម្ពុជា ដោយរួចព័ន្ធ ដែលជាបញ្ហាល្អសម្រាប់កម្ពុជាផងដែរ។ លោក ហេង សុខគង់បានអះអាងថា ទន្ទឹមនោះកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដូចជាការផលិតមិនមានស្តង់ដាត្រឹមត្រូវ និងផលិតបានលក់ក្នុងតម្លៃថ្លៃនៅឡើយ...
ខេត្តព្រះសីហនុគ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ

ខេត្តព្រះសីហនុគ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ

សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ គ្រោងនឹងធ្វើស្ពានដែកមួយខ្សែរឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងផ្លូវជាតិ របស់កម្មករ កម្មការិនីឆ្លងកាត់ទៅវិញ ទៅមក ។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ស្ពាននេះជំនាញបានសិក្សារួចហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក និងចាប់ផ្តេីមសាងសង់នៅក្នុងខែមិនា ឆ្នាំ២០១៩ នេះ ។ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ពានដែកឆ្លងផ្លូវនេះ មានប្រវែង២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។ រថយន្តកុងតឺន័រ ក៏អាចរត់ក្រោមស្ពាននេះបានដែរ ។ ស្ពាននេះនឹងអាចជួយសម្រួលការកកស្ទះចរាចរណ៍ និងហានិភ័យដល់កម្មករកម្មការិនីបានមួយកម្រិតដែរ។ តាមគម្រោងនេះ កម្មកររោងចក្រញូស្តារការប្រមាណ ៤ពាន់ នាក់ មានការគាំយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្ត សម្រាប់សុវត្ថិភាពកម្មករទាំងអស់ ៕...
កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ

កញ្ញា មាស សុខសោភា មិនបានចាកចេញទៅរស្មីហង្សមាសទេ

សង្គម និងកម្សាន្ត
  ភ្នំពេញៈ ដំណឹងនៃការចាកចេញរបស់កញ្ញា មាស សុខសោភា តារាចម្រៀងប្រចាំផលិតកម្មថោន ទៅផលិតរស្មីហង្សមាស កំពុងតែក្លាយជាប្រធានបទមួយក្តៅគគុកដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៍មានមួយចំនួនបង្ហោះព័ត៌មានផ្សព្វផ្សាយផ្អើលពេញសង្គមហ្វេសប៊ុក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលនិយមពេញចិត្តកញ្ញា មាស សុខសោភា។ ប៉ុន្តែព័ត៍មាននេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានបដិសេធថា មិនមែនជាការពិតនោះទេ ពោលគឺកញ្ញា មាស សុខសោភា មិនបានចាកចេញពីផលិតកម្មថោននោះទេ៕...