សិប្បកម្មអំបិលអ៊ីយ៉ូត ០១ កន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន
មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីមន្ទីរពិសោធន៍ លោកអភិបាលរងខណ្ឌព្រែកព្នៅ មន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជម្ម រាជធានីភ្នំពេញ បានចុះពិនិត្យសិប្បកម្ម ផលិតអំបិលអ៊ីយ៉ូត ចំនួន ០២ ទីតាំង គឺត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីថ្ងៃទី៤មករានេះ។
សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត) អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត។
ក្រោយពីការត្រួតពិនិត្យឃើញថាសិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យ ត្រូវបានគណៈមន្រ្តីជំនាញសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។
សិប្បកម្មផ...








