ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រី ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

រដ្ឋមន្ត្រី ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលមុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។ ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ តា...
ប្រមុខការទូតឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ រវាងប្រទេសទាំងពីរ

ប្រមុខការទូតឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ រវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។ នាឱកាសនេះ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តីរីករាយដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាផ្លូវការលើកដំបូង ក្នុងគោលបំណងដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរ ដោយបានរំលេចពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏សម្បូរបែប លើវិស័យវប្បធម៌ និងសាសនា ជាមួយកម្ពុជា ជាពិសេសទំនាក់ទំនងជាច្រើនសតវត្សរវាងប្រជាជន និងប...
រាជរដ្ឋាភិបាល ណែនាំដល់ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ លើកកម្ពស់ការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស

រាជរដ្ឋាភិបាល ណែនាំដល់ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ លើកកម្ពស់ការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និង បំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិត និងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ ៣ចំណុចបន្ថែមដល់ភាគីពាក់ព័ន្ធ ក្នុងការជំរុញ យ...
រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ប្រគល់ភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ

រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ប្រគល់ភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅសាលាឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយដែលអូសបន្លាយជាយូរមកហើយ រវាងប្រជាពលរដ្ឋចំនួន៤៥គ្រួសារ រស់នៅភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទាមទារដីចំនួន៧២ហិកតាពីឈ្មោះ ទេព សុខន និង តូច រ៉ាន់វ៉ា ក្រោមអធិបតីភាពរបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល-អភិបាលរងស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមផងដែរ។ ថ្លែងក្នុងពិធីនោះ លោក វ៉ី សំណាង បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអាជ្ញាធ...
អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កម្ពស់ ២ជាន់ ទំហំ ២៤ម៉ែត្រx១០ម៉ែត្រ ស្មើ ១៤បន្ទប់ សមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅស្នងការដ្ឋានខេត្តកំពង់ចាម៕...
រដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនពលការិនី ឈ្មោះសឿន សំណាង រស់នៅខេត្តកំពង់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

រដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនពលការិនី ឈ្មោះសឿន សំណាង រស់នៅខេត្តកំពង់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ធំ)៖ នាល្ងាចថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១០លានរៀលជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះបានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងបានត្រលប់មកស្រុកកំណើតវិញ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ រដ្ឋមន្ត្រី ហេង សួរ បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងច...
សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប

សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ ដូចពាក្យខ្មែរ តែងនិយាយលេងថា "ក្រ ក្រចុះ កុំឱ្យតែឈឺ" គឺបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃនៃសុខភាព ដែលសំខាន់ជាងទ្រព្យសម្បត្តិ និងអ្វីៗទាំងអស់»។ សម្តេចមហារដ្ឋសភាធិការធិបតី បានបន្តថា សុខភាព ជាកត្តាចំបងនិងសំខាន់បំផុត សម្រាប់មនុស្ស។ មនុស្សគឺជាគ្រឹះសំខាន់បំផុត សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ...
អ្នកនាំពាក្យក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទីនោះឡើយ

អ្នកនាំពាក្យក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទីនោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
"កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣ ០០០​តោន​ក្នុង​មួយ​ឆ្នាំនោះទេ"។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋ​លេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យ​ក្រសួងកសិកម្មដដែលបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ យើងផលិត​​បាន​គ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​រួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី​យ៉ាងហោច​ណាស់ ៥ម៉ឺន​តោន​ទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ ។ឯកឧត្តមសង្កត់ធ្ងន់ថា " គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពី​ការ​មិនអាច​ផ្គត់ផ្គង់​បរិមាណត្រឹមតែ ៣០០០តោនក្នុង​មួយឆ្នាំ"។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មជាការបំភ្លឺនិងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបា...
លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមកលេងស្រុកកំណើត និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមកលេងស្រុកកំណើត និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានច្រទ្វារទី១ នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមកលេងស្រុកកំណើត និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងនោះពលករម្នាក់ទទួលបាន ក្រម៉ា០១ ទឹកសុទ្ធ០១ដប និងនំប៉័ង០១ដើម ។ អញ្ជើញចូលរួមទទួលពលករ និងចែកវត្ថុអនុស្សាវរីយ៍នាឱកាសនោះឯកឧត្ដម សេង សក្ដា រដ្ឋលេខាធិការ ក្រសួងការងារ និបណ្ដុះបណ្ដាលវិជ្ជាជីវ: ឯកឧត្ដម សាន គឹមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ដោយមានការចូលរួមពីក្រុមការងារមកមន្ទីរអង្គភាពមួយចំនួនទៀត ។ សូមបញ្ជាក់ជូនជ្រាបផ...
រដ្ឋមន្ត្រី ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

រដ្ឋមន្ត្រី ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រ...