អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ “ស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង”
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅសាលប្រជុំអគារ B នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ “ស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង”។
ពិធីនេះ ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង លោក ព្រហ្ម សុផាន់ណា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ, សាស្ត្រាចារ្យ, ថ្នាក់ដឹកនាំ, មន្រ្តីជំនាញនៃ គ.ល.ក. និងនិស្សិត ប្រមាណ ១៧៥ នាក់។កម្មវិធីផ្សព្វផ្ស...








