កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយក-រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត LEE, Myeong-ku អគ្គនាយក នៃរដ្ឋបាលគយកូរ៉េ ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយកូរ៉េ ដែលអញ្ជើញមកបំពេញបេសកកម្មនៅ អគរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលគយទាំងពីរ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម។
ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្...








