ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី បានចូលរួមថវិកាម្នាក់១ម៉ឺនដេីម្បីផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី(City Rice Import Export Co., Ltd)បានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ។
យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌...








