រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូ ម៉ារ៉ា ទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូតំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន
ភ្នំពេញ:យទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរ៍ទី១ ខែមីនា ឆ្នាំ២០២៥នេះនៅអគារវិមានសន្តិភាព ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោកស្រី LI Zeqing តំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន ដែលជាប្រធាននិងជាអគ្គនាយកក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជាជាពិសេសទឹកដីសៀមរាបអង្គរ និងរាជធានីភ្នំពេញគណៈប្រតិភូបានថ្លែងការកោតសរសើរនិងមានការភ្ញាក់ផ្អើល ហើយពួកគាត់បានផ្លាស់ប្តូរការគិតគូរបស់ពួកគាត់ ១៨០អង្សា មកលើប្រទេសកម្ពុជា ដែលមានសន្តិសុខ សុវត្ថភាពពិតប្រាកដ ហើយមានប្រជាជន រួសរាយ...








