កម្មវិធីរត់ប្រណាំងមហាជនដែលមានអ្នកចូលរួមជាង១ពាន់នាក់ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយជោគជ័យ
តាកែវ៖ កម្មវិធីរត់ប្រណាំងមហាជនចម្ងាយ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តនៅ ព្រឹកព្រលឹម នាថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានកីឡាករ កីឡាការរីនី ចូលរួមប្រមាណជាង ១ពាន់បីរយនាក់ និងដោយមានការអញ្ជើញចូលរួមរត់ជាមួយបងប្អូនកីឡាករ កីឡាការរីនីពីសំណាក់ ឯកឧត្ត ហ៊ួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ បានប្រព្រឹត្តទៅដោយ ជោគជ័យ។
ថ្លែងនៅក្នុងពិធីបើកការរត់ប្រណាំងមហាជន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការរត់ ប្រណាំងមហាជន គឺដើម្បីអបអរសាទរពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើងនៅក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១ ២២ និង២៣ ដែលព្រឹត្តិការរត់ប្រណាំងនេះ បានទាក់ទាញមហាជនអោយចូលរួមរត់ប្រណាំង យ៉ាងច្រើនកុះករ ក្រោមភាពសប្បាយរីករាយ ស្នាមញញឹមជាពិសេសក្រោមដំបូលនៃសុខសន្តិភាព។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីរត់ប្រណាំងមហាជន ដែលមានចម្ងាយប្រមាណ៥កីឡ...








