បរិវិត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ជំរុញកិច្ចសហការធុរកិច្ចរវាងសហគ្រាសធុនតូចនិងមធ្យមចិន និងកម្ពុជា
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ (Guizhou) នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់តម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ក្នុងជំនួបនោះ លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។
គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះ បានស្នើកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយជាក់លាក់របស់កម្ពុ...








