ជំហានបន្តបន្ទាប់ឆ្ពោះទៅគាំពារសុខុមាលភាពសង្គមនៅកម្ពុជា
កាលពីដើមសប្តាហ៍នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ។
ជំនួបដ៏កម្រនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសមស្រប ក្នុងគោលបំណងធានាបានសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត។ រាប់ថានេះគឺការបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅមុខដើម្បីគាំពារសុខុមាលភាពសង្គមនៅកម្ពុជា។
ជំនួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាព្វផ្សាយពាណិជ្ជកម្មនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់ម...








