តើការប្រឡងយកប័ណ្ណបើកបររថយន្តធុនធំរបស់សាលាបង្រៀននិមិត្តមានជ័យនៅថ្ងៃអង្គារទី 4 ខែកុម្ភៈឆ្នាំ 2025 នេះនឹងមានអ្វីប្រែប្រួលខ្លះ!
បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មានពីសិស្សដែលជាបេក្ខជននោះបានបង្ហើបប្រាប់សារព័ត៌មានដេលីខ្មែរ ដោយសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា សាលាបង្រៀនបើកបររថយន្តនិមិត្តមានជ័យ នៅថ្ងៃទី៤ខែគុម្ភះឆ្នាំ២០២៥នេះ មានការបើកវគ្គប្រឡងយកប័ណ្ណបើកបររថយន្តធុនធំ ហើយករណីនេះ តើនឹងមានអ្វីប្រែប្រួលខ្លះ ពោល ចំនួនជាប់ដោយសមត្ថភាពមានបរិមាណច្រើនឬមានធ្លាក់ច្រើន។
បើតាមប្រភពព័ត៌មានពីបេក្ខជនដែលបានដាក់ពាក្យរៀនបណ្ដុះបណ្ដាលជំនាញបើកបររថយន្តធុនធំនៅខេត្តបន្ទាយមានជ័យក្រុងសេរីសោភ័ណ្ឌនៅក្នុងសាលាបង្រៀនបើកបររថយន្តនិមិត្តមានជ័យបានលើកឡើងថា នៅថ្ងៃស្អែកនេះមានការប្រឡងមែន អញ្ចឹងសូមបងប្អូនទាំងអស់គ្នាចាំតាមដានទាំងអស់គ្នាតើការប្រឡងថ្ងៃស្អែកនេះមានភាពមិនប្រក្រតីដូចអ្វីដែលបេក្ខជនពីមុនបានប្ដឹងទៅសារព័ត៌មន ពិតប្រាកដឬអត់ ? ខាងសារព័ត៌មានដេលីខ្មែរនិងធ្វើការលំអិតព័ត៌មាននេះនៅថ្ងៃបន្ទាប់ពីការប្រឡងចប់។
សូមជម្រាបថា នៅពេលមានការផ្សព្វផ្សាយករណីការប្រឡងនៅថ្ងៃទី...








