បណ្ឌិត កៅ ថាច: ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់កសិករពិតជាមានប្រសិទ្ធភាពខ្ពស់
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានើលកឡើងថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ហិរញ្ញប្បទាន បង្កើតឲ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ។
ជាក់ស្តែងបេីពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុង និងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃេីញថា តម្លៃស្រូវ និងអង្កររបស់កម្ពុជាយើងមានស្ថិរភាព និងកើនឡើងជាបន្តបន្ទាប់ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤។
លោកបានថ្លែងថា ផលិតកម្មស្រូវបានកើនឡើងយ៉ាាង គំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញដេីម្បីស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិន...








