ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសេចក្តីប្រកាសព័ត៌មានលេខ ០២៦/២៦ អ.គ.ល.ក.ប្រកព ចុះថ្ងៃទី១១ ខែមិថុនា គ.ស.២០២៦ ស្ដីពីការសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ ————————- The General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) hereby issues Press Release No. 026/26 G.S.CGMC.PR, dated 11 June 2026, regarding the decision to revoke the licence of Radiant Pearl Investment Limited, which operates the casino named Roxy Hotel & Casino, located in Thnal Kaeng Village, Sangkat Bati, Bavet Municipality, Svay Rieng Province....
ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee)មានមោទនភាពគិរីកាហ្វេខ្មែរ បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ ” វេទិកាគយ និង FASMEC”

ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee)មានមោទនភាពគិរីកាហ្វេខ្មែរ បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ ” វេទិកាគយ និង FASMEC”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ,ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមរៀបចំ និងបម្រើជូនកាហ្វេឈ្ងុយឆ្ងាញ់ ជូនដល់គណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធី «វេទិកាគយ និង FASMEC លើកទី១»។ ​កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​ គិរីកាហ្វេ តែងតែឈរលើបេសកកម្មលើកកម្ពស់ផលិតផលខ្មែរ ដោយនាំយកនូវរសជាតិកាហ្វេរ៉ូប៊ូស្តា (Robusta) សុទ្ធ ១០០% ពីទឹកដីខេត្តមណ្ឌលគិរី ដែលដាំដុះ កែច្នៃ និងលីងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងធុរជនទាំងអស់បានភ្លក្ស និងគាំទ្រ។ ​យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និង FASMEC ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ គិរីកាហ្វេ ក្នុង...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ #MLVT #HENGSour
ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបន្ទុកការងារស្រូវពូជ និងកសិកម្មតាមកិច្ចសន្យា បានចុះសួរសុខទុក្ខបងប្អូនកសិករនៅតំបន់ដាំដុះស្រូវក្នុង​ឃុំ​កន្ទឺ​ស្រុក​បាណន់​ខេត្តបាត់ដំបង

ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបន្ទុកការងារស្រូវពូជ និងកសិកម្មតាមកិច្ចសន្យា បានចុះសួរសុខទុក្ខបងប្អូនកសិករនៅតំបន់ដាំដុះស្រូវក្នុង​ឃុំ​កន្ទឺ​ស្រុក​បាណន់​ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបាត់ដំបង៖ នាថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបន្ទុកការងារស្រូវពូជ និងកសិកម្មតាមកិច្ចសន្យាបានចុះសួរសុខទុក្ខបងប្អូនកសិករនៅតំបន់ដាំដុះស្រូវក្នុង​ឃុំ​កន្ទឺ​ស្រុក​បាណន់​ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានចុះត្រួតពិនិត្យស្ថានភាពប្រភពទឹក ប្រព័ន្ធធារាសាស្ត្រ និងតំបន់កសិកម្មដាំដុះស្រូវផងដែរ ដើម្បីវាយតម្លៃលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលក្នុងរដូវកាលខាងមុខ។ ការចុះពិនិត្យនេះបានបង្ហាញថា ស្ថានភាពទឹកនៅតំបន់មួយចំនួននៅមានលក្ខណៈល្អប្រសើរ និងអាចគាំទ្រដល់ការងារដាំដុះស្រូវបាន ខណៈតំបន់ខ្លះទៀតត្រូវការការយកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រង និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យបងប្អូនកសិករបន្តអនុវត...
ឯកឧត្តម ហេង សួរ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

ឯកឧត្តម ហេង សួរ គាំទ្រទាំងស្រុងរបាយការណ៍របស់ អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។    ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងមុតមាំក្នុងការលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា បញ្ញាសិប្បនិម...

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យ ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យជាថវិកាចំនួន ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ។ តាមរយៈសទ្ធាជ្រះថ្នារបស់ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ និងលោកជំទាវ តាមរយៈ លិខិតថ្លែងអំណរគុណមួយរបស់ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ និងសូមអនុមោទនាបុណ្យ ចំពោះទឹកចិត្តសទ្ធាដ៏សប្បុរសយ៉ាងក្រៃលែងបំផុតរបស់ កាលពីថ្ងៃសៅរ៍ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ នឹងជានិមិត្តរូប ស្មារតីប្រលឹងជាតិខ្មែរ ដ៏ឧត្តង្គឧត្តម ល្អផូរផង់ ខ្ពង់ខ្ពស់ អស្ចារ្យបំផុត ទៅតាមរចនាប័ទ្មស្នាដៃបុព្វបុរសដូនតាខ្មែរយើង នាសម័យរាជធានីឧដុង្គ ដើម្បីតម្កល់ រក្សាទុកនូវ ប្រពៃណី វប្បធម៌ ក្បូរក្បាច់រចនា ដ៏ប្រណិត សម...
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងបូកគោ និងក្រុងកំពត ពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងបូកគោ និងក្រុងកំពត ពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងបូកគោ និងក្រុងកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិតនឹងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។ ការបញ្ជាក់ដូច្នោះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងបូកគោ ខេត្តកំពត ប្រមាណ ២០០នាក់។ ពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាល ក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ ...
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីនិងសហការីទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីនិងសហការីទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារពាក់ព័ន្ធនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក។ ការអញ្ជើញពិនិត្យមើលលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន និងចែកស្រូវពូជជូនកសិករនៅឃុំរយ៉ា ស្រុកកោះញែក។ ក្នុងឱកាសនោះ ឯកឧត្តម និងគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់ AMRU Rice សាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក ការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន។ AMRU Rice សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក្នុងការជំរុញ...
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសា​ធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុងពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។   ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងប្រទេសកម្ពុជា និង សិង្ហបុរី ដោយឯកឧត្តមបានបង្ហាញការចំណាប់អារម្មណ៍លើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទ...
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ធ្វើទ ស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ធ្វើទ ស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ធ្វើទ ស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)ហើយក្រុមហ៊ុនអេមរុរ៉ាយស៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានឃើញនិស្សិតកំពុងសិក្សា និងអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ លើការវិភាគគុណភាពអង្ករ ការកែច្នៃម្ហូបអាហារ និងការច្នៃប្រឌិតផលិតផលថ្មីៗ។ ឧកញ៉ា សុង សារ៉ន លើកឡើងថា«យើងខ្ញុំពិតជារីករាយដែលបានឃើញយុវជនជំនាន់ក្រោយកំពុងអភិវឌ្ឍចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីរួមចំណែកដល់អនាគតវិស័យកសិកម្ម និងស្បៀងអាហាររបស់កម្ពុជា»។ AMRU Rice ទន្ទឹងរង់ចាំពង្រឹងកិច្ចសហការជាមួយ NUBB លើពង្រឹងកិច្ចសហការជាមួយ NUBB លើស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យកសិកម្មកម្ពុជា។ ឧកញ៉ា សុង សារ៉ន បន្ថែមថា ការវិនិយោគលើយុវជនថ្ងៃនេះ ដើម្បីអនាគតកសិកម្មកម្ពុជាថ្ងៃស្អែក។...