កម្ពុជាចូលរួមអបអរសាទរភាពជាដៃគូ ILO-កូរ៉េ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអភិវឌ្ឍវិស័យការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាឱកាសសន្និសីទអន្ដរជាតិខាងការងារ លើកទី១១៤
(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍ និងផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលបានរួមចំ...








