៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា បានជិត៣០០រណី
៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា រដ្ធមន្ត្រីក្រសួងមហាផ្ទៃ បានជិត៣០០រណី ក្នុងចំណោមសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី។
តាមរយៈបណ្តាញសង្គមលោកអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី២១ ខែតុលានេះ បានលើកឡើងថា«៩ខែ ឆ្នាំ២០២៤ ការដោះស្រាយចំពោះមតិយោបល់ និងសំណូមពរប្រជាពលរដ្ឋបានជាង ៥០០គណនី តាមរយៈផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង និងផេក លោកអភិសន្ដិបណ្ឌិត ស សុខា
នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៩ខ...








