លោកជំទាវ ចម និម្មល អនុញ្ញាតឱ្យ អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ជាចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ដែលជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិត គ្រឿងបង្គុំយានយន្ត សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសាកលលោក។
ក្នុងឱកាសសំណេះសំណាលនេះ លោក ងន សាំង បានជម្រាបលោកជំទាវរដ្ឋមន្ត្រី អំពីសក្តានុពលនៃវិស័យយានយន្តនៅកម្ពុជាជាពិសេសរថយន្តថ្មី និងស្តង់ដារសុវត្ថិភាពយានយន្តដែលកាន់តែល្អប្រសើរ។ លោកអគ្គនាយក ក៏បានថ្លែងអ...








