លោក ស៊ូ សុជាតិ ៖ រាជរដ្ឋាភិបាលដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដោយឈរលើគោលការណ៍ចំនួន៣
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គប់ណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដោយឈរលើគោលការណ៍មូលដ្ឋានចំនួន៣។
គោលការណ៍មូលដ្ឋានទាំងបីនោះមាន៖ ១-ការកសាងមូលដ្ឋានគ្រឹះឌីជីថល់, ២-ការចាប់យកឌីជីថល និង ៣-ការធ្វើបរិវត្តកម្ម ឌីជីថល ដូចនេះ ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការរៀបចំផតថលសបច្ចកវិទ្យា ហិរញ្ញវត្ថុនៃ អ.ស.ហ. គឺជាអាទិភាពមួយនៃវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃការចាប់យកឌីជីថលឆ្ពោះទៅការកសាងមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល”។
ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្...








