លោក សូ ម៉ារ៉ា សម្តែងការខឹងសម្បា និងថ្កោលទោសចំពោះសម្តីពាលជ្រុលនិយមក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី
(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៊ី។
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់ និងសោកសៅរកទីបំផុតគ្មាន ដែលសម្តេចតែងរលឹកដល់ជានិច្ចចំពោះការបាត់បង់កូនប្រុសដំបូងជាទីស្រឡាញ់។ បន្ថែមពីលើទម្ងន់ទុក្ខដែលបៀមជាប់ទ្រូងអស់រយៈពេល៤៨ឆ្នាំមកហើយ បែរជាត្រូវយាយីដោយក្រុមជនពាលជម្លើយគ្មានសីលធម៌ជ្រុលនិយម គឺជារឿងដ៏ឈឺចាប់បំផុត។
សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានប្រើអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ សូម្បីតែភរិយា និងកូនក៏ហ៊ានលះបង់។ សម្តេចតេជោ បានស្រោចស្រង់ជីវិតប្រជាពលរដ្ឋពីរណ្តៅនៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ពន្លឺជីវិតថ្មី នាំជាតិចេញពីគំនរផេះនៃភ្លើងសង្គ្រាម ឆ្ពោះមករកសុខសន្តិភាព នាំជាតិពីការបែកបាក់ ឆ្ព...








