ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្លែងក្នុងឧកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព ​និងជាគណៈ​អធិបតីកិត្តិ​យសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈ​អធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍​​មាតុ​ភូមិកម្ពុជា ជូន​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោក...
ស្អែកនេះ លោក ស៊ូ សុជាតិ នឹងអញ្ជើញជាអធិបតីភាពពិធីបើកសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី “ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ”

ស្អែកនេះ លោក ស៊ូ សុជាតិ នឹងអញ្ជើញជាអធិបតីភាពពិធីបើកសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី “ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី “ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ” ជូនដល់វិនិយោគិនដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលរៀបចំនៅសណ្ឋាគារ អេមព្រីសអង្គរ រីសត និង ស្ប៉ា ខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស.២០២៤ ស្អែកនេះ ។ សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក ។...
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ទោះបីជាពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងនីតិកាលទី៧​ នៃរដ្ឋសភា ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។ ការបញ្ជាក់នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ចូលជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ​លោកស្...
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់បរិយាកាសកម្មសិទ្ធិបញ្ញាឱ្យកាន់តែអំណោយផល សំដៅគាំទ្រដល់នវានុវត្តន៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន។ ដោយ៖ កន ចំណាន...
លោកនាយឧត្តមសេនីយ៍ ស ថេត ៖ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

លោកនាយឧត្តមសេនីយ៍ ស ថេត ៖ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គស្នងការនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ស ថេត អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់។ នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរនូវប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ ពីព្រោះថាការដឹកជញ្ជូនរ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន អភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ។ តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យ ឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី មានប្រសាសន៍ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបទបញ្ជាដល់...
កម្ពុជា និងសហភាពអ៊ឺរ៉ុប រួមគ្នារៀបចំកិច្ចសន្ទនារវាង រដ្ឋ និងឯកជន លើកទី១

កម្ពុជា និងសហភាពអ៊ឺរ៉ុប រួមគ្នារៀបចំកិច្ចសន្ទនារវាង រដ្ឋ និងឯកជន លើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះគឺជា ផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្...
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K168 – K169 មានទឹកហូរកាត់ផ្លូវ, អ្នកនាំពាក្យក្រសួងសាធារណការ ណែនាំដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K168 – K169 មានទឹកហូរកាត់ផ្លូវ, អ្នកនាំពាក្យក្រសួងសាធារណការ ណែនាំដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់តាមបណ្តាញសង្គមថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។ សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព៏័ត៌មានផ្សេងៗ។ដោយ៖ កន ចំណាន...
មធ្យោបាយដែលជួយអ្នកសារព័ត៌មានចៀសផុតពីការប្រឈមមុខចំពោះតុលាការ

មធ្យោបាយដែលជួយអ្នកសារព័ត៌មានចៀសផុតពីការប្រឈមមុខចំពោះតុលាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយខែមេសាឆ្នាំ២០២៤ដោយក្រសួងព័ត៌មានបានអោយដឹងថា កាលពីឆ្នាំ២០២៣ ក្រសួងព័ត៌មានបានផ្តល់កិច្ចអន្តរាគមន៍សម្របសម្រួលការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការដល់អង្គភាពសារព័ត៌មានចំនួន ៤៣លើក ដោយក្នុងនោះក្រសួងបានផ្តល់មេធាវីការពារក្តីទទួលបានជោគជ័យសរុបចំនួន ១១ ករណី និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានសរុបចំនួន ៥០លើក ផ្សេងទៀត។ ទន្ទឹមនេះ ក្រសួងបានប្រកាសលុបឈ្មោះអង្គភាពសារព័ត៌មានចេញពីបញ្ជី ចំនួន ២០អង្គភាព ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដោយមូលហេតុអង្គភាពទាំងនោះបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងលិខិតបទដ្ឋានច្បាប់ជាធរមាន។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធ...
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ បានទទួលស្វាគមន៍ គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហៀង អនុប្រធានសមាគម អតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្តែងការគួរសម។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ បានទទួលស្វាគមន៍ គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហៀង អនុប្រធានសមាគម អតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្តែងការគួរសម។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ----------------------------- នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ​ ក្រសួងការពារជាតិ បានទទួលស្វាគមន៍ គណៈប្រតិភូសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាម ហុងហៀង អនុប្រធានសមាគម អតីតយុទ្ធជនមជ្ឈឹមវៀតណាម ចូលជួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។...