អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា រៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ង៉ែត ចេក អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក ប៉ៃ ឆេងហ៊ៅ សាកលវិទ្យាធិការរង តំណាងលោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា ដោយមានការចូលរួមពី លោក/លោកស្រីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា សរុបចំនួន ១៧០រូប។
សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និស្សិត អាជីវករ អ្នកផលិត អ្នកចែកចាយ ...








