ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើររទស្សនកិច្ច ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើររទស្សនកិច្ច ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ (ODA Press Tour) ក្នុងគោលបំណងស្វែងយល់ពី ផែនការអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍នានា នាពេលអនាគត របស់ កសស។ ដំណើរទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយ លោកជំទាវ ផាណា វុឺនីដា អគ្គលេខាធិការរង នៃគណៈកម្មការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក MATSUDA Junsaku អ្នកប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា លោក YAKO Yoshito អ្នកតំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងមានការចូលរួមពី តំណាងក្រុមហ៊ុនផ្សព្វផ្សាយ (ODA Press Tour)។...
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការការពារសុវត្ថិភាពនៅតាមកន្លែងធ្វើការឱ្យកាន់តែមានភាពល្អប្រសើរ។ ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញយ៉ាងលម្អិត ដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជក អំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងសុខភាពការងារ រួមមាន ការគ្រប់គ្រងភាពតានតឹងនៃកម្តៅ ការផ្តល់សង្គ្រោះបឋម របៀបលើកដាក់ទម្ងន់តាមបច្ចេកទេស និងឥរិយាបថក្នុងការបំពេញការងារ។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបញ្...
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជិត ២ម៉ឺនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ

ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជិត ២ម៉ឺនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជាពិសេស អតីតពលករត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៧,៨៥៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករដែលត្រឡប់មកកម្ពុជាវិញ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតី...
President of the Cambodia Rice Federation, attended and signed the Memorandum of Understanding (MoU) with the Cambodia Chamber of Commerce Representative Office Auckland

President of the Cambodia Rice Federation, attended and signed the Memorandum of Understanding (MoU) with the Cambodia Chamber of Commerce Representative Office Auckland

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
On Friday, 20 March 2026, in Auckland, New Zealand, the Cambodia Rice Federation (CRF), led by Oknha Lay Chhun Hour, President of the Cambodia Rice Federation, attended and signed the Memorandum of Understanding (MoU) with the Cambodia Chamber of Commerce Representative Office Auckland, led by Mr. Khuy Michael, Chairman of the Cambodia Chamber of Commerce in Auckland, New Zealand. The ceremony was presided over and witnessed by H.E. Dr. Kao Thach, Delegate of the Royal Government of Cambodia in charge as CEO of the Agriculture and Rural Development Bank. The objective of this Memorandum of Understanding is to promote the export of Cambodian rice to the New Zealand market while establishing a cooperative framework for the exchange of market information and further strengthening business ...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទកថាចំណាប់អារម្មណ៍ ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន តំណាងក្រសួងយុត្តិធម៌នេះបានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សរុបជាងមួយពាន់រូប។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណង...
នាយប៉ុស្តិ៍ច្រក​ទ្វារព្រំដែនអន្តរជាតិកោះរកា  ឃុបឃិតគ្នាអោយឈ្មួញ​ធំៗ​នាំទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ខូចគុណភាពចេញពី​វៀតណាមចូលមកខ្មែរ

នាយប៉ុស្តិ៍ច្រក​ទ្វារព្រំដែនអន្តរជាតិកោះរកា ឃុបឃិតគ្នាអោយឈ្មួញ​ធំៗ​នាំទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ខូចគុណភាពចេញពី​វៀតណាមចូលមកខ្មែរ

សង្គម និងកម្សាន្ត
ព្រៃវែង:ច្រក​ទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាម ជរ័ ខេត្តព្រៃវែង ដាក់ពង្រាយមន្រ្តីក្រោមឱវាទអោយដើរប្រមូល​លុយ​ពីក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរនិងដឹកជញ្ជូនស្រូវពីប្រទេសខ្មែរចូលទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។​ ដោយឡែក​នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា អាងខ្នងបង្អែករឹងមាំនៅពីក្រោយបិទបាំងនូវភាពមិនប្រក្រតីរបស់ខ្លួនទើបគ្មានន៎ណា ហ៊ានប៉ះ ពាល់ឡើយដូច្នេះលោក នាយប៉ុស្តិ៍ច្រកមួយនេះហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។​ ហេតុនេះទើប​នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបអំពើពុករលួយ​យ៉ាង​ឆាប់រហ័ស ក្រោយ​ចូលកាន់​តំណែង​ជា​នាយប៉ុស្តិ៍នគរបាលច្រក​ទ្វារព្រំដែនអន្តរជា...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.) រៀបចំ “វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.) រៀបចំ “វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំ “វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”។ កម្មវិធីនេះរៀបចំឡើង នៅសណ្ឋាគារស៊ីប្រ៊ីស ហូតែល និងវីឡា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីវាគ្មិនមកពី៖ ក្រសួងយុត្តិធម៌, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតំណាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយនេះ មានការចូលរួមពីសិក្ខាកាមដែលជា អភិបាលក្រុមហ៊ុន, នាយកក្រុមហ៊ុន និងមន្រ្តីប្រតិបត្តិ សរុបចំនួន ៥០ នាក់ មកពីក្រុមហ៊ុនកាស៊ីណូដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ចំនួន៣៣។ ——————————————- On Thursday, 1...
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អូក្លិន-នូវែលហ្សេឡង់ — នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ • ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ • ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ • លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ #MLVT #HENGSour...
ACU ឃាត់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច

ACU ឃាត់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ BTV នៅរសៀលថ្ងៃទី១៨ ខែមីនា នេះថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿង ដែលមានជនសង្ស័យ ៣រូប មានដូចជា៖ ១. ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ២. ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោ...