ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB”

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង៖ ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។ ឆ្លៀតឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានផ្តល់អនុសាន៍ដឹកនាំល្អៗជូនថ្នាក់ដឹកនាំ ដើម្បីអនុវត្តការងារឱ្យកាសន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។...
ក្រសួងការងារ និងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE ) សិង្ហបុរី គ្រោងចុះ MoU ដើម្បីបន្តជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើន

ក្រសួងការងារ និងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE ) សិង្ហបុរី គ្រោងចុះ MoU ដើម្បីបន្តជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Chong Leong Fatt នាយករងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និងសហការី នៅទីស្តីការក្រសួង។ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Chong Leong Fatt ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ITE ។ កិច្ចសហការនេះបានផ្តល់នូវលទ្ធផលជាផ្លែផ្កានាពេលកន្លងមកសម្រាប់បណ្តុះបណ្តាល កសាងសមត្ថភាពជាក់ស្តែងដល់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតប...
ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំអនុវត្តគម្រោងលើកទី ១១ (the 11th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំអនុវត្តគម្រោងលើកទី ១១ (the 11th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

បច្ចេកវិទ្យា, ព័ត៌មានជាតិ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះនៅសាលប្រជុំធំកសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំអនុវត្តគម្រោងលើកទី ១១ (the 11th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣) ជាមួយនឹងក្រុមការងារអ្នកជំនាញ JICA។ Sihanoukville Autonomous Port (PAS) : At 2 PM on Wednesday, 17th December 2025, at the venue of PAS Conference Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held the 11th Project Implementation Unit Meeting of the Project for Capacity Development on Containe...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ស្មារតីនេះបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយពីបងប្អូនសប្បុរសជនទាំងអស់ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយដ៏ សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ។ សប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ និងបងប្អូនភៀសសឹក។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន សឺផាសស៊ីង ហ្កាមិន ហ្វេកធើរី ឯ.ក ដែលបាននាំយកអំណោយមកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ រួមមាន៖ ថវិកាចំនួន...
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្មបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យជាតិបាត់ដំបង

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្មបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យជាតិបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម ក្រោមគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជូនដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីតំណាងគម្រោង EU-German GATE សាស្រ្តចារ្យ និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង សរុបប្រមាណ 335នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់និស្សិតដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់...
សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា ជួបប្រជុំគ្នា ជំរុញវិស័យដំណាំកាហ្វេនៅកម្ពុជា

សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា ជួបប្រជុំគ្នា ជំរុញវិស័យដំណាំកាហ្វេនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកនាំកិច្ចប្រជុំមួយជាមួយសមាគមកាហ្វេកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍វិស័យដំណាំកាហ្វេ ដោយជំរុញការដាំដុះក្នុងប្រទេសកម្ពុជា។ ​ ១-តួនាទីស្នូល និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោ ក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច បានលើកឡើងអំពីសាវតា និងបេសកកម្មរបស់សមាគមបណ្តាញកសិករតេជោ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន ៣៖ * ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ។ * ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច។ * ទី៣. ជាខែល ឬឆ័ត្រ៖ ការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យមានការរំលោភបំពាន ឬគៃចំណេញណាមួយឡើយ។ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមាគមបណ្ដាញកសិករ...
ឯកឧត្តម លូ គឹមឈន់ អញ្ជើញពិធីសំណេះសំណាល និងការចែកអំណោយជូន ជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន ៣១៩ គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម លូ គឹមឈន់ អញ្ជើញពិធីសំណេះសំណាល និងការចែកអំណោយជូន ជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន ៣១៩ គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃចន្ទទី១៥ ខែធ្នូឆ្នាំ២០២៥នេះបានឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ រួមជាមួយ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ ព្រមទាំងប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អមដំណេីរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន ៣១៩ គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ Kampong Cham Province : On Monday afternoon, 15th December 2025, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, and Head of Working Group Supporting in Srey Santhor District, accompanied by His Excellency, Deputy Hea...
អគ្គនាយកដ្ឋាន ក.ប.ប.បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «សិក្ខាសាលាពិគ្រោះយោបល់ លើការវាយតម្លៃរបាយការណ៍វិភាគលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីរៀបចំជាសេចក្តីព្រាងស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ»

អគ្គនាយកដ្ឋាន ក.ប.ប.បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «សិក្ខាសាលាពិគ្រោះយោបល់ លើការវាយតម្លៃរបាយការណ៍វិភាគលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីរៀបចំជាសេចក្តីព្រាងស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃសុក្រទី១២ ខែធ្នូ ឆ្នាំ២០២៥នេះបាន រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «សិក្ខាសាលាពិគ្រោះយោបល់ លើការវាយតម្លៃរបាយការណ៍វិភាគលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីរៀបចំជាសេចក្តីព្រាងស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ» សិក្ខាសាលាថ្នាក់ជាតិនេះ បានរៀបចំឡើងនៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានសមាសភាពចូលរួមពី ទីប្រឹក្សាក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញម្ហូបអាហារ និងកសិកម្ម (FAEA) លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. លោកប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងគុណភាពសុវត្ថិភាព ម្ហូបអាហារ ប្រមាណ ៤០រូប។ សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលបំណងប...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសនៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសនៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

ជំងឺកូវីដ១៩
(ភ្នំពេញ)៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសស្តីពី “ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា” នៃសន្និសីទថ្នាក់ជាតិលើកទី២ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា គឺជាការផ្លាស់ប្តូរ និងការអភិវឌ្ឍជំនាញ ការងារ និងរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ធនធានប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរអំពីសារសំខាន់នៃកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក្នុងការបង្កើនឱកាសការងារ និងចំណូលប្រកបដោយចីរភាព ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សំដៅសម្រេ...
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖ កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព

ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបានគូសបញ្ជាក់ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ។ ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានថៃ បានដកស្រង់សំដីរបស់មន្ត្រីថៃ ដោយព្រមានចង់បិទខ្ទប់ ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា។ លោក ផន រឹម បានបញ្ជាក់ដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេស កម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។ កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូរ...