ឯកឧត្តម លូ គឹមឈន់ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅប្រទេសជប៉ុន
ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦នេះ នៅក្រសួងការបរទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី៩ និង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ធ្វើដំណើរទស្សនកិច្ចសម្តែងការគួរសម និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។
ក្នុងងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តមប្រធានគណៈប្រតិភូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈក្រសួងការបរទេស ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានគាំទ្រ និងឧបត្ថម្ភ ផែ្នកជំនួយឥតសំណង កម...








