ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វ...
ព្រះរាជក្រឹត្យតែងតំាងមុខតំណែង ឯកឧត្តម សូ ម៉ារ៉ា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ព្រះរាជក្រឹត្យតែងតំាងមុខតំណែង ឯកឧត្តម សូ ម៉ារ៉ា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះរាជក្រឹត្យតែងតំាងមុខតំណែង ឯកឧត្តម សូ ម៉ារ៉ា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ហេង សួរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

រដ្ឋមន្ត្រី ហេង សួរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ហេង សួរ នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា។ ពិធីនេះ បានធ្វើឡើងនៅ នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital)។ តាមប្រភពព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣នេះ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទ...
ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាមហើយនៅវេលាម៉ោងជិត ៧ ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញនៅវេលាម៉ោង ៨ ព្រឹក

ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាមហើយនៅវេលាម៉ោងជិត ៧ ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញនៅវេលាម៉ោង ៨ ព្រឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាមហើយនៅវេលាម៉ោងជិត ៧ ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកានេះ។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិន មហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង អាណា ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន ទី អា រាម រហូត ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕ រូបភាព: ទទក...
អ្នកជំនាញអារ្យធម៌ខ្មែរ៖ សម្ដេចបវរធិបតី ដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តខ្មែរក្រោម ជាការបំពេញក្ដីស្រម៉ៃដល់មាតាបិតា និងបានចារឹកជាប្រវត្ដិសាស្រ្ដ

អ្នកជំនាញអារ្យធម៌ខ្មែរ៖ សម្ដេចបវរធិបតី ដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តខ្មែរក្រោម ជាការបំពេញក្ដីស្រម៉ៃដល់មាតាបិតា និងបានចារឹកជាប្រវត្ដិសាស្រ្ដ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រវត្ដិនៃពិធីបុណ្យរបស់កម្ពុជា បើនិយាយអំពីប្រវត្ដិសាស្រ្ដទឹកដីកម្ពុជាក្រោម ចាប់តាំងពីឃ្លាតចាកដាច់ពីគ្នា ដោយត្រូវពួកអាណានិគមនិយមបារាំងសែស បានសម្រេចកាត់ទៅឲ្យវៀតណាមទាំងស្រុងនាឆ្នាំ១៩៤៩មក គឺនេះជាលើកទីមួយហើយ ពិធីបុណ្យកឋិនទាន ដែលរៀចំទ្បើងជាផ្លូវការក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ចាប់ពីពេលនោះមក គឺមិនធ្លាប់មាននោះទេ។ ស្ថិតក្នុងបរិការណ៍ប្រវត្ដិសាស្រ្ដនេះ បច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៣-៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយថ្ងៃទី៣វិច្ឆិកានេៈ មានការសូត្រមន្ដនៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពី...

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធ...
បណ្ឌិត ម៉ៅ ហាវណ្ណាល និងប្រតិភូអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចនៅHenan Civil Aviation Development and Investment Flight Training Center

បណ្ឌិត ម៉ៅ ហាវណ្ណាល និងប្រតិភូអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចនៅHenan Civil Aviation Development and Investment Flight Training Center

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តហឺណាន : លោកបណ្ឌិតទេសរដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងប្រតិភូអមនៅថ្ងៃទី៣ខែវិច្ឆិការនេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅHenan Civil Aviation Development and Investment Flight Training Center ។ ដំណើរទស្សនៈកិច្ចដ៏មានសារះសំខាន់នេះគឺដើម្បីស្វែងយលល់នូវតំបន់សេដ្ឋកិច្ចអាកាសយានដ្ឋានជិនចូវ (Zhengzhou Airport Economy Zone) ដែលជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានរោងចក្រឧស្សាហកម្មធំៗលើវិស័យភស្តុភាកម្មអាកាសចរណ៍និងបច្ចេកវិទ្យាទំនើប។ ជាមួយគ្នានេះ មានផ្តោតលើផ្នែក ពាណិជ្ជកម្មអេឡិចត្រូនិត្យ និងការផ្គត់ផ្គង់សេវាកម្មជាដើម ជាពិសេសមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍បានកសាងលើផ្ទៃដី 747 គីឡូម្រ៉ែក្រឡា បង្កើតឡើងនៅឆ្នាំ 2013ហើយមានបុគ្គលិកបំរើការងារជាង ៩០ម៉ឺននាក់។ កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវ...
លោកឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរបក្សឃុំឫស្សីស្រុក លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កម្មពិធីនេះមានការចូលរួមពី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងក្រុមការងារភូមិទាំង៤ នៃឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សរុបចំនួន ៥២នាក់។ លោក អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ច...
បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន

បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន ខេត្តហឺណាន : លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាននថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយ លោកស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្ត លោក ចាង មីងឆាវ (Zhang Mingchao) ប្រធានក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group)។ នៅក្នុងជំនួបធ្វើឡើងនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះគឺ មាន លោក អ៊ី យឹអ៊ូ (Yi Riwu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Henan Airport Investment Group, លោក ចាន់ ដេវីដ (Zhan David)  នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia, លោក Alexis Vidal ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនយន្តហោះ ATR របស់ប្រទេសបារាំង និ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរា...