ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូ...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ នឹងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ នឹងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ក្នុងឱកាសដឹកនាំក្នុងកិច្ចប្រជុំលើកទី៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) នាថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ បានគូសបញ្ជាក់ថា បរិយាកាសនៃការជជែក​ពិភាក្សា ផ្តល់ធាតុចូល និងពិគ្រោះយោបល់ត្រង់ទៅត្រង់មកពីគ្រប់ភាគីទាំងអស់ ធ្វើឱ្យយើងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ តាមរយៈកិច្ចប្រជុំខាងលើ លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់អង្គប្រជុំបានស្តាប់បទបង្ហាញ និងអនុញ្ញាតឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំទាំងអស់បានចូលរួមមតិយោបល់ និងផ្តល់ធាតុចូល លើការតាក់តែងសេចក្តីព្រៀងចំនួន២។ ឯកសារទាំង២ ដែលសុទ្ធតែឯកសារបទដ្ឋានគតិយុត្តសម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន (១) ព្រះរាជក្រ...
នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីខួប លើកទី៧៦ ថ្ងៃកំណើតកងទ័ព នៃសាធារណរដ្ឋកូរ៉េ នៅភោជនីយដ្ឋាន Senses ជាន់ទី៣ ( the Oakwood Premier ភ្នំពេញ ) ។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីខួប លើកទី៧៦ ថ្ងៃកំណើតកងទ័ព នៃសាធារណរដ្ឋកូរ៉េ នៅភោជនីយដ្ឋាន Senses ជាន់ទី៣ ( the Oakwood Premier ភ្នំពេញ ) ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាល្ងាចថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រាជធានីភ្នំពេញ៖ ---------------------------- នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីខួប លើកទី៧៦ ថ្ងៃកំណើតកងទ័ព នៃសាធារណរដ្ឋកូរ៉េ នៅភោជនីយដ្ឋាន Senses ជាន់ទី៣ ( the Oakwood Premier ភ្នំពេញ ) ។ -អរគុណសន្តិភាព! -អរគុណនយោបាយឈ្នះឈ្នះ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!...
លោក វង សូត បានអនុញ្ញាតឱ្យ លោក Huang Kejin ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

លោក វង សូត បានអនុញ្ញាតឱ្យ លោក Huang Kejin ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ លោក Huang Kejin ប្រធានប្រតិបត្តិសមាគមសភាពាណិជ្ជកម្មខេត្តហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស លោក វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញធ្វើដំណើរបំពេញបេសកកម្មចូលរួមក្នុងសន្និសីទពិភពលោកលើកទី២ស្តីពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថា លោក វង សូត អនុប្រធានទី២ នឹងឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២ ដែលរៀបចំដោយសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) ដែលជាព្រឹត្តិការណ៍មួយសម្រាប់ពិភពលោកត្រូវមានការរួបរួមគ្នា និងពិភាក្សាកាន់តែមានភាពស៊ីជម្...
បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។ យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលាមក មានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យ...
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ានិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ានិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មុនធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហារដ្ឋសភាធិការធិបតី បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ ដើម្បីសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅរបស់រដ្ឋសភាឡាវចំពោះគណប្រតិភូសភាកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋសភានិងរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ជាទីបំផុតចំពោះ គណៈប្រតិភូ សភាកម្ពុជាចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ រហូតដល់ពេលនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋាភិបាលនិងរដ្ឋសភាឡាវ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូ...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បាននិងកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជាមានរយៈពេល២៥ឆ្នាំ។ ក្រុមហ៊ុនបានមើលឃើញសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។...
អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤

អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ "សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម"...
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៩៨ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៧ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច។...
កម្ពុជានិងម៉ាឡេស៊ី ជំរុញឲ្យមានជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

កម្ពុជានិងម៉ាឡេស៊ី ជំរុញឲ្យមានជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ម៉ាឡេស៊ី : ជំនួបជាមួយ លោក លុក ស៊ូវ ភូក (Loke Siew Fook) រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ដោយបន្ថែមឆ្លៀតឳកាស ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ ហើយបច្ចុប្បន្នភាពនៃការហោះហើររវាងប្រទេសទាំង២ ដើម្ប៖ ១). ជំរុញការស្តាជើងហោះហើរឡើងវិញរវាងប្រទេសទាំង២ ឳ្យដូចមុន វិបត្តិជំងឺកូវីដ១៩ ឬឆ្នាំ២០១៩ ២). ជំរុញឳ្យមានការដាក់ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣). ស្នើសុំឳ្យមានការតភ្ជាប់ជើងហោះពីទីក្រុងសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី ដូចជា ទីក្រុងប៉េណាំង ទីក្រុងជហូប៉ារូ និងទីក្រុងកូតាគីណាបាលូ ទៅកាន់កម្ពុជា។...