លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បង្ហាញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
នៅទីបំផុតរាជរដ្ឋាភិបាលបានសម្រេចចេញបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ។
នៅក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះនៅសណ្ឋាគារ សុខាភ្នំពេញ លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងបានឡើងបង្ហាញអំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលរាល់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ត្រូវគោរពតាមគោលការណ៍ ចំនួន១៧ ដែលសម្រេចកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០២៤។
ការបង្កើតបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះ គឺដើម្បីធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ...








