លោកបណ្ឌិត គុណ ញឹម និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន
វៀតណាម៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពការងារសហប្រតិបត្តិការគយអាស៊ានរួមមាន៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលគោលដៅយុទ្ធសាស្ត្រនីមួយៗ ដឹកនាំនិងសម្របសម្រួលការអនុវត្តដោយក្រុមការងារ និងអនុក្រុមការងារមួយចំនួនដូចជា ក្រុមការងារកសាងសមត្ថភាព (CCBWG), ក្រុមការងារជំរុញអនុលោមភាព និងការអនុវត្តច្បាប់ (CECWG), ក្រុមការង...








