លោក ជុំ កុសល ចាត់ទុកថា ការរីករាលដាលនៃបញ្ញាសិប្បនិម្មិត (AI) រួមចំណែកក្នុងការបញ្ជូនព័ត៌មានដល់ដៃប្រជាពលរដ្ឋតែក៏បង្កផលអវិជ្ជមានដល់ពិភពលោក
ភ្នំពេញ: លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកសិក្ខាសាលា បណ្តុះបណ្តាលសារព័ត៌មាន មេគង្គលើកទី៣ «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបានលើកឡើងថា ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការ រីករាលដាលនៃបញ្ញាសិប្បនិម្មិត(AI) បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបញ្ជូនព័ត៌មាន ដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះ ក៏កំពុងបង្កផលអវិជ្ជមានមួយចំនួនដល់ពិភពលោក តាមរយៈរូបភាពក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយជាដើម។
ជាក់ស្តែងដើម្បីបញ្ជ្រាប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ បណ្ឌិត្យសភាកម្ពុជា បានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះ ប...








