បែកធ្លាយផ្ទៃក្នុង! រឿងឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បញ្ចូលមនុស្ស៥ នាក់ជាក្របខណ្ឌទាហាន ដោយមិនបានឆ្លងកាត់ការប្រលង !
ភ្នំពេញ៖យោងតាមប្រភពព័ត៌មានបែកធ្លាយចេញពីផ្ទៃក្នុងបានបង្ហើបឲ្យដឹងថា កន្លងមកមានមន្រ្តីថ្នាក់ឧត្តមសេនីយ៍ទោម្នាក់រងការ ចោទថាបានការនាំសិក្ខាកាមចំនួន៥នាក់ចូលជាក្របខណ្ឌនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទសម្រាប់វគ្គ១២០នាក់នៅវិទ្យាស្ថានបច្ចេកទេសតេជោ ហ៊ុន សែន ដោយមិនបានឆ្លងកាត់ការប្រលងប្រជែងនោះទេ។
ប្រភពព័ត៌មានផ្ទៃក្នុងបានបង្ហើបបានឲ្យដឹងទៀតថា ករណីបញ្ចូលក្របខណ្ឌបម្រើការងារជានាយទាហាននោះគឺមានជាប់ពាក់ព័ន្ធ ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ មានអត្តលេខ០៦៨៧៨៣ នាយករង នាយកដ្ឋានយន្តយុទ្ធអគ្គនាយកដ្ឋានសម្ភារ:បច្ចេកទេស ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ជុំវិញរឿងនេះតើលោក ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ដែលជាថ្នាក់លើរបស់ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បានដឹងរឿងនិងដែរឬទេពាក់ព័ន្ធមន្រ្តីក្រោមឱវាទខ្លួនបាននាំមនុស្សចូលក្របខណ្ឌក្នុងម្នាក់ៗ ត្រូវចាយ លុយជាថ្នូបានចូល អស់ ចន្លោះចាប់ពី១ ម៉ឺន៥ពាន់ដុល្លារឡើងទៅ ដោយមិនឆ្លងកាត់ការប្រលងនោះទេ។
ការបែកធ...








